រដ្ឋធានីមូស្គូ៖ ស្របពេលសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី បានអូសបន្លាយ អស់រយៈពេល ចំនួន១៦៦ថ្ងៃ គិតត្រឹម ថ្ងៃទី៨ ខែសីហា ហើយការវាយប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែ និង កម្លាំងទាហានរបស់ក្រុងមូស្គូ កំពុងតែបន្ដឥតស្រាកស្រាន្ដនោះ ក៏មានសេចក្ដីរាយការណ៍ថា កូរ៉េខាងជើង ចង់បញ្ជូនកងទ័ពរបស់ខ្លួន ជាច្រើនម៉ឺននាក់ ទៅជួយមេដឹកនាំវិមានក្រឹមឡាំង ដើម្បីយកជម្នះ នៅក្នុងសង្គ្រាមនេះ។US man jailed for breaching sanctions by advising North Korea on  cryptocurrency - ABC News

សារព័ត៌មាន The Postedia បានចេញផ្សាយ កាលពីថ្ងៃទី៧ ខែសីហា ថា បណ្ដាញទូរទស្សន៍ គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី បានផ្សាយ ថា កូរ៉េខាងជើង នឹងបញ្ជូនទាហានស្ម័គ្រចិត្តរបស់ខ្លួន ប្រហែល ១សែននាក់ ទៅជួយដល់កងទ័ពរុស្ស៊ី នៅក្នុងការធ្វើការសង្គ្រាម នៅអ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី Channel One Russia បានការណ៍ ដោយផ្អែកលើសម្ដីរបស់មន្រ្ដីយោធារុស្ស៉ី លោក អ៊ីហ្គ័រ កូរ៉ុតឈិនកូ (Igor Korotchenko) បានបញ្ជាក់ថា «មានសេចក្ដីរាយការណ៍មួយថា កងទ័ពស្ម័គ្រចិត្តរបស់កូរ៉េខាងជើង ចំនួន១សែននាក់ កំពុងតែត្រៀមខ្លួន ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយដល់កម្លាំងទាហានរបស់ក្រុងមូស្គូ ដែលកំពុងតែវាយប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន»។Putin woos Kim at Vladivostok summit as US talks founder | Financial Times

មន្រ្ដីយោធារុស្ស៊ី រូបនេះ បានបន្ថែមថា «ប្រសិនបើកូរ៉េខាងជើង បង្ហាញពីសុច្ឆន្ទៈ សម្រាប់បំពេញកាតព្វកិច្ចជាលក្ខណៈអន្តរជាតិរបស់ពួកគេ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហ្វាស៊ីស នៅក្នុងប្រទេសអ៊ុយក្រែន យើងគួរតែអនុញ្ញាតឱ្យពួកគេចូលរួម»។

ទោះជាយ៉ាងណា រដ្ឋាភិបាលរុស្ស៉ី និង កូរ៉េខាងជើង មិនបានឆ្លើយតប ជុំវិញសេចក្ដីរាយការណ៍នេះឡើយ។ កូរ៉េខាងជើង ជាប្រទេសមានកម្លាំងទ័ពច្រើនលំដាប់លេខ៤ នៅលើពិភពលោក ដោយក្នុងនោះមានទ័ពសកម្មសរុប ១,៣លាននាក់ និង ទ័ពបម្រុង ៦០០ ០០០នាក់៕