មហារីក ត្រូវបានគេដឹងថាគឺជាជំងឺដ៏កាចសាហាវមួយប្រភេទ ដែលធ្វើឲ្យមានហេតុការបាត់បង់អាយុជីវិតខ្ពស់បំផុតលើលោក ។ ដោយជម្ងឺមហារីកមានច្រើនប្រភេទ ដែលអាចកើតឡើងទៅលើមនុស្សគ្រប់វ័យទាំងអស់ ប៉ុន្តែជាញឹកញយបំផុតត្រូវបានគេរកឃើញមានការកើតឡើងចំពោះស្រ្ដីនោះគឺ ​ជម្ងឺមហារីកអូវែ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghpk-zyAdrkKXEvdWA--tf18P4NxUPvu4QOCxLf0MMSV8sGE9nkaHR8SiozBXoIKFvjSet0pLwKl18O7vJ_Ay5gat9U8YvwK6ky-W7yNt-9ELYs_Qq5IkuCk4Cm7qgcdB3H0UnC4M5twtFYkqAlYx6RFjzTVAZrG4b7IVGJoJ_dxsqmwZsvXN3FuVxHA/s1200/jpg.jpg

 

ដោយជម្ងឺមហារីក​អូវែ គឺជា​មហារីក​ទូទៅ​ទី​ពីរ​នៃ​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី បន្ទាប់​ពី​មហារីក​មាត់ស្បូន។ ហើយវាក៏​ជាជម្ងឺ​មហារីក​ទូទៅ​ទី​៦​ចំពោះ​ស្ត្រី​ ដែលបានឆក់យកជីវិតស្រ្ដីទូទាំងពិភពលោករាប់លាននាក់ក្នុងមួយឆ្នាំៗផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYAQiBlyaQM_bUZrhRvpW_vXGLnMHyDO_AsYnyVVRIwEB1z-7Cv6oyRNLRtfQwpmAUlycQsnKdpIhPqZel8TqAYY-4Pcs1s6OQxoxR437VKiogNYlMD1IqwvH3gRyay0CkHGq5tE7oyJjQ-MQlTdvaxcsOmPCsMn_QHi8w7LzRX_bbDiOfjNJUH-Kc8Q/s800/Symptoms-of-Ovarian-cancer.jpg
ជាមួយគ្នានេះ ជម្ងឺមហារីកអូវែ អាចត្រូវបានរកឃើញកើតឡើងចំពោះស្រ្ដីទាំងអស់  ប៉ុន្តែភាគច្រើនកើតមានចំពោះស្ត្រីដែលមានអាយុចាប់ពី 40 ឆ្នាំឡើងទៅ។ ដោយអ្នកជំងឺមហារីកអូវែភាគច្រើនមកជួបគ្រូពេទ្យនៅដំណាក់កាលចុងក្រោយ នៅពេលដែលមហារីកបានរីករាលដាលរួចហើយ។ ដោយសារតែជំងឺនេះនៅដំណាក់កាលដំបូងអ្នកជំងឺមិនមានរោគសញ្ញាអ្វីឡើយ។ ដូច្នេះហើយទើបជាហេតុធ្វើឲ្យការព្យាបាលមិនមានប្រសិទ្ធភាពក្នុងការមានឱកាសជាសះស្បើយនោះឡើយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv1zOqmxCSV1bkC-WDUqlx8sDkQDSVkr1ibVDTGJyC0oEsUFc7yywLndOaf14-5nIooZ4wLFa2D18KYORwcKLi063LWkLxMDZoGEOFX_VTa5yC-UkorP4amr-7LkDQ0HKiI_5-9rQdWs00J3jVZ9pMvfdzHAtWyY_9h0rAdXOit1AF9MCUFiirjIVllg/s1920/tdy_jones_cancer_150505.jpg

ខាងក្រោមនេះគឺជាកត្តាហានិភ័យមួយចំនួនដែលបណ្ដាលឲ្យស្រ្ដីកើតមាននូវជម្ងឺមហារីកអូវែ៖

– កើតចេញពីតំណពូជដែលគ្រួសារអាចមានជំងឺមហារីកអូវែ មហារីកសុដន់ ឬមហារីកពោះវៀនធំពីមុនមក

– ស្រ្ដីមានអាយុលើសពី៤០ឆ្នាំ ងាយនឹងវិវត្តទៅជាមហារីកអូវែជាងក្រុមអាយុផ្សេងទៀត

– ស្រ្ដីធ្លាប់មានជំងឺមហារីកសុដន់ ឬមហារីកពោះវៀនធំពីមុនមក

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfKurD7i_5hbLnK5fcZARivjmVQN-XJ-HOVw5rqDBq1olkGB9Cv01-KYMvK7mFaFGs_ttQLZVMAn-itb_abCqKpYjfd4sg2KsgL8-cE9CCoaKn8YjkzZBjeckxyMUQpQ01zh7B6hoNnqcqr9_WU4-8l6DDJ7KqRTUSbGNo99sIxqmLRMsh8xpWBTGujA/s750/doctor-chart-750.jpg

– មហារីកអូវែត្រូវបានរកឃើញចំពោះមនុស្សធាត់ ឬលើសទម្ងន់ជាងមនុស្សស្គម

– ស្រ្ដីដែលមិនធ្លាប់មានផ្ទៃពោះ ជាងអ្នកដែលមានកូន

– ស្រ្ដីដែលមករដូវមុនអាយុ 12 ឆ្នាំ  និងអស់រដូវយឺត ឬក្រោយអាយុ 55 ឆ្នាំ

– ស្រ្ដីដែលប្រើប្រាស់ថ្នាំដើម្បីជំរុញការបញ្ចេញពងអូវុលដើម្បីជួយដល់ការមានកូន

– ស្រ្ដី​ប្រើប្រាស់ថ្នាំ​អ័រម៉ូន​ភេទ​ដើម្បី​ប៉ះប៉ូវ​ពេល​អស់​រដូវ ។