ការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានបញ្ចប់ជាស្ថាពរ ដោយអត្តពលិកជនពិការកម្ពុជា មកដល់មាតុភូមិវិញអស់ហើយ​ កាលពីម្សិលមិញ។

នៅក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានចាប់ផ្តើមទៅពីថ្ងៃ៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ដោយកម្ពុជាទទួលបានមេដាយមាសដល់ទៅ៧គ្រឿង ដែលជាសមិទ្ធផលមួយដ៏ល្អ មិនធ្លាប់មានសម្រាប់អត្តពលិកកម្ពុជា។

អមជាមួយមេដាយមាស៧គ្រឿង កម្ពុជាក៏ទទួលបានមេដាយប្រាក់១០គ្រឿង និងសំរិទ្ធ១១គ្រឿងផងដែរ៕May be an image of 7 people, people standing and outdoorsMay be an image of 5 people, people standing and roadMay be an image of 12 people, outdoors and text

ប្រភពរូបភាព: cambodia 2023