ទីក្រុងតៃប៉ិ៖ ការធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់ក្រុងប៉េកាំង មិនធ្លាប់មានពីមុនមកនេះ ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក នោះ កងនាវាចម្បាំងរបស់ចិន និង តៃវ៉ាន់ រាប់សិបគ្រឿង បានបញ្ចេញសកម្មភាព នៅតាមតំបន់សមុទ្រ ប្រៀបដូចជា «រឿងឆ្មា ដេញចាប់កណ្ដុរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicVvlFrmpzf9zXdU4AQw55Y-WvaEXDNEUZYMm9mtHt9lTSWax6B5G1pq7f-nblUUx_EthN5CG-oclnsEpvSGrkDwA-BEuY8QmVXQM9yBFopO3m2rU89bQOjK-vPw2l8474zPN6d7dlXjnTXjN7Wm5HQZrpeJj6bOjhaP274lN1tGvP1-EK6TJdLzXv/s816/photo_2022-08-08_10-49-59.jpg

សារព័ត៌មាន India Today បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៧ ខែសីហា ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ប្រធានសភាសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន មកកាន់ក្រុងតៃប៉ិ បានធ្វើឲ្យចិន ខឹងសម្បាយ៉ាងខ្លាំង ដោយសារតែក្រុងប៉េកាំង តែងតែចាត់ទុកដែនកោះតៃវ៉ាន់ ជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន។ ជាការប្រតិកម្ម ដោយកំហឹងនោះ ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី៤ រហូតដល់ថ្ងៃទី៧ ខែសីហា ដោយមានទាំងបាញ់ផ្លោងមីស៊ីលជាច្រើនគ្រាប់ ហោះរំលងទីក្រុងតៃប៉ិ របស់តៃវ៉ាន់ ជាលើកដំបូង ហើយថែមទាំងកាត់ផ្តាច់ទំនាក់ទំនងផ្នែកខ្លះ នៃកិច្ចសន្ទនាគ្នាជាមួយក្រុងវ៉ាស៊ីនតោន ថែមទៀតផង។ ជាមួយគ្នានេះដែរ នាវាចម្បាំង ប្រហែល១០គ្រឿង បានធ្វើនាវាចរណ៍ ចេញពីប្រទេសចិន និង តៃវ៉ាន់ បានបើកបរ នៅជិតច្រកសមុទ្រតៃវ៉ាន់ ហើយនាវារបស់ចិន មួយចំនួន បានឆ្លងកាត់ខ្សែបន្ទាត់មធ្យម។

ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា ក្រុងតៃប៉ិ បានឃើញនាវាចម្បាំងរបស់ចិន ចំនួន១៤ គ្រឿង និង យន្តហោះចិន ចំនួន ៦៦ គ្រឿង ខណៈក្រុងប៉េកាំង បន្តធ្វើសមយុទ្ធយោធា នៅតំបន់សមុទ្រ និង នៅជុំវិញច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ។ ចិន បាន និង កំពុងតែធ្វើសមយុទ្ធយោធា ជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាអាមេរិក Nancy Pelosi មកកាន់ទីក្រុងតៃប៉ិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg06OfRftwOW7atF7Uy8dmFJiA5Zu4nqeLWvKqKcJt-ZbGA5LOO49mAcub85ypyHTktCV5GK86FsW3NqDxP0tIQ9iwMRJl5-onlxEgswfhcKhDRn6XpFJ4a_zricilS_vfGggmHUQTRiIfa4--cSjJbF5rIwNMqB6u2p5zlooKAjEiJbkIRdGjZDXqC/s761/photo_2022-08-08_10-50-00.jpg

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ទៀតថា នាវាយោធា យន្តហោះ និង យន្តហោះគ្មានមនុស្សបើកជាច្រើនរបស់ចិន កំពុងតែរៀបចំ ធ្វើដូចជាវាយប្រហារលើកោះតៃវ៉ាន់។ ចំណែកកងទ័ពរបស់ខ្លួន បានបញ្ជូនយន្តហោះ និង នាវាចម្បាំង សម្រាប់ការប្រតិកម្មដ៏សមស្រប ជុំវិញសកម្មភាពរបស់ចិន៕