មហាជនច្បាស់ជាបានជ្រាបរួចមកហើយជាមួយនឹងការចាក់សាក់រូបព្រហ្មមុខបួននៅលើកំភួនជើងរបស់រាតាចម្រៀងរ៉េបលោក នេន ទុំ រហូតបានក្លាយជារឿងដ៏ក្ដៅគគុកសម្រាប់មហាជនខ្មែរធ្វើការរិះគន់យ៉ាងចាស់ដៃពីទង្វើនៃការមិនផ្ដល់តម្លៃវប្បធម៌ និងហ៊ានប្រមាថដល់ព្រហ្មមុខបួនដែលប្រជាជនខ្មែរគោរព ស្រាប់តែលោកបានចេញមកសុំទោសជាសាធារណៈចំពោះមហាជនធ្លាប់រិះគន់លោកកន្លងមក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlWuqtWGdqLuop4cA5fB2kEx4M4OjI9GitSBvxIZ_w4uCtTTuY48Gjd8uqlmQsl3zVheJp40iI8YuuYB-2B7KOWTNr0fYuYK1pbeageUagrGCmrChm5WoVVrQ7RvcEZnhnCmC-xjSzYzk0l9zb2DhzmQp8JeZhpeRvxfLq8X1jYFP4fbNHX_lQHmrJvg/s1280/photo_2022-08-06_17-08-42%20(2).jpg

យ៉ាងណាមិញទាក់ទងនិងការចាក់សាក់រូបតាព្រហ្មមុខបួន ដោយលោកបានចាក់សាក់នៅលើកំភួនជើង ដែលមហាជនជាច្រើនបានរិះគន់កន្លងមកនោះ ស្រាប់តែនាថ្ងៃទី ៦ ខែកក្ដដា ឆ្នាំ២០២២ នេះសាមីខ្លួនលោក នេន ទុំ បានធ្វើការបង្ហោះវីដេអូចូលទៅក្នុងអាខោនហ្វេសបុខផ្ទាល់ខ្លួន ចេញមុខបកស្រាយទទួលកំហុស និងបានធ្វើការសុំទោសទៅកាន់មហាជនឱ្យលើកលែងទោស និងឈប់ខឹងបន្តទៀត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFePAkC5Ak4q2sZzXMiUUqDYkzawfqNgow3MXCkPlxvvbkYOQdJrIbO26hBaISdZ06R-oROBFTjtSpMGk88XFhxPu_QInherYkjadRkbY2_PRCdcQ9UpSbtoFLy5g3ItiwOwiVrWIaPAeowPzgO3QPftdnyETB2P0eaqQTIXNd3nUj_2FynCwPZRLtIA/s1280/photo_2022-08-06_17-08-41%20(2).jpg

ក្នុងនោះលោកនេនទុំបានរៀបរាប់ថា ” ដោយសារតែរឿងសាក់បានធ្វើឱ្យមហាជនជាច្រើនមានការមិនសប្បាយចិត្ត ហើយក៏មានបងប្អូនមួយចំនួនបានណែនាំ និងបានឱ្យលោកធ្វើការបង្ហោះវីដេអូ សុំទោសទៅដល់បងប្អូនរបស់យើង។ ពិតណាស់ការចាក់សាក់លោកពិតជាពេញចិត្ត និងស្រឡាញ់ខ្លាំងណាស់ ប៉ុន្តែចាប់ពីពេលនេះទៅសូមបងប្អូនមេតាឈប់ខឹង និងរិះគន់លោកបន្តទៅទៀត ក្នុងនោះលោកបន្តថា លោកនឹងមិនលុបសាក់រូបព្រហ្មមុខបួននេះទេ ប៉ុន្តែលោកនឹងធ្វើការចាក់សាក់រូបផ្សេងនៅពីលើវិញ ដូច្នេះសូមបងប្អូនមេត្តាឈប់រិះគន់ និងឈប់ប្រកាន់ខឹងស្អប់ និងព្រមទទួលការអធ្យាស្រ័យពីលោកដោយអស់ពីចិត្ត “៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWd3Kics_69oR2wTAhOkc20WMRMZ5k6HquUAAUWRkbxxjvAmUZ1EBrO8ajC4zIpcfWHZdsAfZEvwhUStL1k9lxakQWnJIMWLJjea_45_C-nNFGL6c9MBHf2lpik3ppwzdVats_dGfhsgJ9b1F1AnesXALSpQO58xnIuQos-mr0t0vNoKr5KFyenL3OJg/s945/photo_2022-08-06_17-08-42%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVuVc8bMpKK2vzd_gAfH0OeUJUwwBHlFb8U5lZTDfohbEMfdDxTlHzTPwfMT-FYcpEvMdB0S29ETmniQeEpIGUOYVTi6uADsGkjPk313ZmtgRZzdMayNsTPLCm3n6hGbqP4AXJ2byUOoRaN90D3n05bak2xFNYofqg9G5IGFgHXzed_chBc4DmA7Ea9Q/s943/photo_2022-08-06_17-08-42%20(4).jpg

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូដូចខាងក្រោម៖