សុខភាព គឺជារឿងដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់រូប ដែលបង្ហាញឲ្យដឹងនូវអាយុនៃការរស់នៅរបស់ពួកគេតាមរយៈសញ្ញានិងអាការៈនៃជំងឺមួយចំនួនផងដែរ ។  ដោយមនុស្សដែលមានអាយុវែង ពួកគេតែងតែមានទម្លាប់នៃការរស់នៅល្អ ក៏ដូចជាយកចិត្តទុកដាក់ថែទាំចំពោះសុខភាពពួកគេបានយ៉ាងល្អ ។ ដូច្នេះប្រសិនជារាងកាយអ្នកលេចចេញនូវភាពមិនប្រក្រតីណាមួយ អ្នកគួរតែប្រញ៉ាប់ធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីរួចផុតពីហានិភ័យដែលអាចធ្វើឲ្យមានផលរំខាន និងការរស់នៅប្រចាំរបស់អ្នក ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcR6NRXVc2Z4xFEbDPg08p3Ug6q97rGMRPYsY7VcIzdqYodFcf_tAHH95THGOnvR2osvfMbSr0sy7A7TrQzKMpiJCs5snCBWDWorXteLrnU33IhF5xSHBU1Ac8CwxJeixxO3qQi1oANbJewBJ5furA-NPmIP7p0nrYJXn789UCCQReUWPpUYS-eIt1LA/s1200/PROD-Young-Woman-with-Insomnia.jpg

ខាងក្រោមនេះគឺជាចំនុចមិនប្រក្រតីទាំង៤ដែលបង្ហាញថា អ្នកកំពុងតែប្រឈមជាមួយនឹងជំងឺគ្រោះថ្នាក់៖

  • គេងមិនលក់

បើ​ចង់​រក្សា​អាយុរបស់អ្នកឲ្យ​វែងនោះ  អ្នក​គួរតែ​យក​ចិត្ត​ទុក​ដាក់​បង្កើត​ទម្លាប់រស់នៅ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ល្អ។

ដោយភាគច្រើន​មនុស្ស​ដែល​មាន​អាយុ​​ខ្លី ​ច្រើន​តែ​មានអាការៈពិបាក​ក្នុង​ការ​គេង និងឧស្សាហ៍​ភ្ញាក់​នៅ​កណ្តាល​យប់​ដែលកត្តាទាំងអស់នេះធ្វើឲ្យមានការកាត់បន្ថយគុណភាពនៃការគេងមួយផ្នែកធំចំពោះសុខភាពអ្នក ។

ជាមួយគ្នានេះវាក៏ធ្វើឲ្យពន្លឿនភាពចាស់ កាត់បន្ថយមុខងារនៃសរីរាង្គសំខាន់ៗ និងងាយរំខានដល់អ័រម៉ូនផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8ZYJpiKbx9Kn_Ori00KITGSdQlfRSzCDyWeR2Qfus6FMZ5ZJtZVIFwRhV17g38E6BcR_0YRYBkKKTRE9RFcg215OVEN_iTbAjNWbTOhXJo1q9UlziyL690cuETrcblW4QWxUkrSxh4wEZ4L1JlUfhUSJqtXMrNCAAY218QMN27GGRMJOsSIxkuQ57BQ/s1800/13askwell-sleep1-mediumSquareAt3X.jpg

  • ភ្ញាក់ទៅបន្ទប់ទឹកកណ្តាលយប់

នេះគឺជាបញ្ហាទូទៅមួយចំពោះមនុស្សដែលមាន “អាយុខ្លី” ។ ដែលចំនុចនេះស្ដាប់មើលទៅវាហាក់ដូចជាធម្មតា ប៉ុន្តែវាអាចជាសញ្ញាព្រមាននៃជំងឺជាច្រើន ដូចជាជំងឺប្លោកនោម ជំងឺក្រពេញប្រូស្តាត និងជំងឺទឹកនោមផ្អែម។ល។

  • តឹងទ្រូងពេលគេង

អ្នក​ដែល​មាន​អាយុ​ខ្លី​ច្រើន​តែ​មាន​អារម្មណ៍​ មិន​ស្រួលក្នុង​ទ្រូង​ពេល​គេង។ ដែលបញ្ហាទាំងនេះវាគឺជាការបង្ហាញពីមុខងារបេះដូងចុះខ្សោយ។ ដូច្នេះ ប្រសិនបើអ្នកជារឿយៗជួបប្រទះការឈឺទ្រូងដែលមិនអាចពន្យល់បានក្នុងអំឡុងពេលគេងយប់ ឬអមដោយការញ័រទ្រូង ចង្វាក់បេះដូងលោតខុសប្រក្រតីជាដើម នោះវាសុទ្ធសឹងតែជាសញ្ញាដែលបង្ហាញថា មុខងារបេះដូងរបស់អ្នកកំពុងធ្លាក់ចុះ ។

  • ស្ពឹកដៃជើងពេលគេង

ចំពោះមនុស្សដែលមានសុខភាពល្អ រាងកាយនឹងមានចរន្តឈាមល្អ ដូច្នេះពួកគេមិនមានការបារម្ភចំពោះការស្ពឹកដៃជើងនៅពេលយប់នោះទេ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​សរសៃឈាម​ខូច នោះវា​ងាយ​នឹង​ធ្វើឲ្យពួកគេងាយកើតមាននូវអាការៈ ​​ស្ពឹក​នៅ​អវយវៈ ជាពិសេសជើង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju3DqugRy08AUgZYmU4Us278zhpw_aSL5CZFv_6fDrKHbCKkHpPgHm3wFSHtTmqPd2pjV6wsY3a65jZpvyAse30UwmUDtMZetc6Q6-H9gJ1NC4HuOthcoQSLw-PB6WQS6REIoujaBWjtPkDiVsx7dsxUnHWR9jo7uV1uUGD8Ch00kmpSq3oAHhqS-3xw/s590/Heart-attack-Sleeping-sounds-could-be-a-sign-1339916.jpg

សរុបប្រសិនជាអ្នកកើតមាននូវចំណុចណាមួយក្នុងចំណោម៤ខាងលើនេះ អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យជំនាញ​ ដើម្បីទទួលការពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលាផងដែរ ។