ក្លាយជារឿងដ៏គួរឱ្យបារម្ភបំផុតក្រោយពីក្រសួងសុខាភិបាលនៅក្នុងប្រទេសថៃបានប្រកាសពីករណីឆ្លងជំងឺអុតស្វា ឬ Monkeypox ថ្មីមួយទៀត ដែលជាអ្នកជំងឺទី៤ កើតទៅលើស្ត្រីជនជាតិថៃ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjagIEZ4L5EVLi22kks5KGVn3TkXe0jE4NYOApltbmKsNKG3nDchg-COPKL1Zv-kOUkP7L1Pk7tlEUWXtn9AwtX3eTAJ4ShiWlArnHcgUHPKV5DCTano84oypjed2qMPlTtI4qd7ZpQrumHFrXe5yzpnLXiA530bPsvxR__mT5kciQrPn8-0BLYOakBUQ/s800/photo_2022-08-06_16-10-03.jpg

នៅថ្ងៃ ទី៥ ខែសីហា ឆ្នាំ ២០២២ នេះ នាយកដ្ឋានគ្រប់គ្រងជំងឺក្នុងប្រទេសថៃ បានរាយការណ៍ពីស្ថានភាពជំងឺអុតស្វា ឬ Monkeypox នៅក្នុងប្រទេសថៃថា រកឃើញករណីទី ៤ នៃអ្នកជំងឺចុងក្រោយបង្អស់ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសគឺជាស្ត្រីជនជាតិថៃអាយុ ២២ ឆ្នាំ។ ដែលមានប្រវត្តិធ្លាប់ទៅកន្លែងកម្សាន្តប្រហែលម្តងក្នុងមួយសប្តាហ៍ នៅក្នុងសង្កាត់មួយនៅទីក្រុងបាំងកក ដែលពេញនិយមទៅដោយជនបរទេស ហើយនាងក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយបុរសបរទេសផងដែរ។

ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត អូប៉ាស កាន កាវិនផុង បានឱ្យដឹងថា មុននឹងមកទទួលការពិនិត្យធ្វើតេស្តរកឃើញមានឆ្លងជំងឺអុតស្វា ដោយកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ អ្នកជំងឺចាប់ផ្តើមក្តៅខ្លួន ប៉ុន្តែនៅតែទៅកន្លែងកម្សាន្តជាមួយមិត្តភក្តិថៃនិងបរទេសជាច្រើនផ្សេងទៀត លុះថ្ងៃទី ៣០ ខែកក្ដដា អ្នកជំងឺចាប់ផ្តើមមានពងបែកនៅអវយវៈ ហើយរាលដាលពាសពេញរាងកាយ រួមទាំងប្រដាប់ភេទ បន្ទាប់មកនៅថ្ងៃទី ៣ ខែសីហាឆ្នាំ ២០២២នារីម្នាក់នោះបានធ្វើដំណើរមកកាន់មន្ទីរពេទ្យនៅខេត្តសាមុតប្រាកាន ដើម្បីត្រួតពិនិត្យរកជំងឺ ជាលទ្ធផលមន្ទីរពិសោធន៍បានបញ្ជាក់ថានាងត្រូវបានគេរកឃើញថាមានជំងឺអុតស្វា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Ua7yUKs4SR9ZYi6VMHzA1O5AjalN-Nop6NyVg0BVPB6prLFT5zwtxo7lEQ5E0XoXzY_22IR_8mcfRjT4YgIyW2AICn5EAKPi2VZ5_yt5_LLpQXQqUSQIfoOpOA1YjOA1DuyEpKmn8BR59vzzHAMTe7Z6BCUDrdSGoEKtIa2wKUTWT-ulym3IqUnOKQ/s1257/photo_2022-08-06_16-08-54.jpg
យ៉ាងណាមិញក្រុមមន្ត្រីសម្របសម្រួលជាមួយការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៅតាមទីក្រុង ក៏ដូចជាការិយាល័យសុខាភិបាលក្រុងបាងកកបានប្រញាប់ប្រញាល់តាមដានពីទំនាក់ទំនងដែលមានហានិភ័យខ្ពស់ រួមទាំងជាមិត្តរួមបន្ទប់របស់អ្នកជំងឺ និងទំនាក់ទំនងផ្សេងៗទៀត ដោយប្រញាប់តាមដានបុរសជនបរទេសដែលនាងមានទំនាក់ទំនងស្និទ្ធស្នាលកន្លងមក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcoDHf7YFRgL6tvD_adEprM3GhY9wI2j3z5QKS2Y6gLZbcjMfhTLapduHjvv0fq0IzYZb9xdz2NImovdp7UrmBL5VeEGyKwTJctoBNWSSGqc2B372otcQScoKR6_fMJ5Q-ub7ivArR9mMN7PrgU-8O65Oux2slmzkhqLEZlTgAPKS8CAnZc4CBaY6MvA/s800/photo_2022-08-06_16-10-03%20(2).jpg
គួរបញ្ជាក់ផងដែរថា ករណីនេះរាប់ជាករណីទី៤ នៃជំងឺអុតស្វា និងជាស្ត្រីដំបូងគេបង្អស់ក្នុងប្រទេស ដោយករណីទី១ ជាបុរសជនជាតិនីហ្សេរីយ៉ានៅខេត្តភូកេត ទី២ ជាបុរសជនជាតិថៃនៅទីក្រុងបាងកក និងទី៣ ជាបុរសជនជាតិអាឡឺម៉ង់ នៅខេត្តភូកេត៕