ជាធម្មតា នៅពេលស្រ្ដីពពោះហើយមានសុខភាពល្អ នោះវានឹងធ្វើឲ្យទារកដែលនៅក្នុងផ្ទៃកើតមកក៏មានសុខភាពល្អ និងរឹងមាំផងដែរ ។ ជាទូទៅទារកត្រូវបានកើតមកក្នុង​ចន្លោះពី 37 សប្តាហ៍3ថ្ងៃ​ ឬលើសពីនេះ  ត្រូវបានគេសម្មតថា ទារកគ្រប់ខែដែលទារកត្រូវសម្រាល បានដោយសុវត្ថិភាព មានសុខភាពល្អ និងរឹងមាំ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ5GL_qfHl3uuG6650bMAYkaWL_7nV7pAXjL3S-ziCpUORYqekx6J1Bc6GQgWS13Ee7yZYDO1gcA62AvKlPlw5teMhzovh_PM9ELs58NiIiT1qiGwaYA6euvHSWskYrw1EWwLrA2OmlKSwwIxvTpMH6c7uYzRs0DNNzWcO9FlU0lLDKMo5fIFLgVYJ-g/s750/zgC.de_Artikelbild_Hero.jpg

ដោយឡែកក្នុងពេលបច្ចុប្បន្ននេះត្រូវបានគេដឹងថា មានទារកជាច្រើនកើតមិនគ្រប់ខែ ។ ដែលបញ្ហាទាំងអស់នេះ ទំនងជាកើតឡើងដោយសារតែកត្តាម្ដាយនៅពេលពពោះមានបញ្ហាសុខភាព ដូចជាជំងឺទឹកនោមផ្អែម ឬធ្វើនូវរឿងគ្រោះថ្នាក់អំឡុងពេលមានផ្ទៃពោះមួយចំនួន ដូចជាការជក់បារី ឬផឹកនូវភេសជ្ជៈអាកុល ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtLZjhqTtgZP6a3pc7V7J1NLdjBUXHFy6e_EQ0YIyWeUewIw1INDKriVPLQCkGKLWFAg3ceJX_k0F2zYd5BVmazu5FK9NPUBBYTSURwTcLKSwYStoZFCNlWEyUdCDdI1GVpwpQaVuCM2oNJO8y8YqBhAKCTLjoYmOuB-nHCXjfLx3selybM-qj8Ij3EQ/s1152/GettyImages-1067084356_f4dba72e-bd44-4c67-9173-366f90fb8db5-prv.jpg
រួមជាមួយនឹងកត្តាជាច្រើនទៀតផងដែរ ដូចជា ៖

    • ស្រ្ដីពពោះ មាន​អាយុក្រោម១៨ឆ្នាំ​ ឬលើសពី 35 ឆ្នាំ​ឡើង​ទៅ ​
    • ម្តាយមានវ័យជំទង់ទំនងជាមានសម្ពាធឈាមខ្ពស់អំឡុងពេលមានផ្ទៃពោះ
    • ស្ត្រីវ័យចំណាស់ មានបញ្ហាសុខភាពមុនពេលមានផ្ទៃពោះ ឬធ្លាប់មានកូនច្រើនពីមុន
    • ស្រ្ដីដែលពពោះកូនភ្លោះ (កូនភ្លោះបី ឬច្រើនជាងនេះ)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwX2xdjmiFHyWhMrz5HaHmhXOL7yVODMxwD4AmyJPUXcMHS1zZPMzYYuevoBy2O-NXtcLDXHq9Hd8l37I2mgUYKBJSJG6dmfdtJlF0G6PnwqHg6osYKof2UM9rPadMftG0AoRLbrLivRZtBdlqJZnuyopuXIHuOSAbPqvOeaxyQ1y3Ea2a7RQLqzzRkA/s1026/iStock_53246460_4x3.jpg.pagespeed.ce.kj5QZjntJf.jpg

    • ស្រ្ដីដែលមានបញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺធ្លាក់ទឹកចិត្ត ឬសម្ពាធឈាមខ្ពស់
    • បញ្ហាជាមួយនឹងការមានផ្ទៃពោះពីមុន ចំពោះស្ត្រី​ដែល​សម្រាលកូន​មុន​អាយុ ឬ​ទារក​កើតមក​មានបញ្ហា​សុខភាព ឬ​ពិការភាព​ពី​កំណើត
    • ការ​ឆ្លងមេ​រោគ​តាម​ទ្វារមាស ទឹកនោម ឬ​ឈាម
    • ស្បូន​ខុស​ប្រក្រតី ឬ​មាត់​ស្បូន​ខ្សោយ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-yF9AtbVLD7Dc-c_iVS1HUlF_KxKWVRNoFfng8i-MYS_L2LkOspUs0qmI3g-TaRXRYjBg9QFSobXD7DLjRN7ag8KcaVmzfu-URmSvkAG2PSblFn8Z9zNsXlBdMraHRLAT8WVq9ERla94QsHW7sRizVPz8aFHjhH_VyeTaE9WYlS4C7Rk3Bvgl7dfp0g/s800/Pregnancy-myth%20-vs-facts_banner.jpg

  • ធ្វើការ​លើស​កម្លាំង
  • ញ៉ាំ​មិន​គ្រប់​គ្រាន់ ឬ​ខ្វះ​អាហារូបត្ថម្ភ ជា​ពិសេស​ខ្វះជាតិ​ដែក និងអាស៊ីដ​ហ្វូលិក
  • គេង​មិន​គ្រប់​គ្រាន់
  • ប្រើ​ថ្នាំ​ផ្ដេសផ្ដាស ដោយ​គ្មាន​វេជ្ជបញ្ជា។