អន្តរជាតិ៖ អនុប្រធានអង្គភាពស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិតៃវ៉ាន់ ត្រូវបានគេប្រទះឃើញស្លាប់នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងបន្ទប់សណ្ឋាគារមួយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Central News Agency

លោក អ៊ូ យ៉ាង លីស៊ីន (Ou Yang Li-hsing) អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan ដែលគ្រប់គ្រងដោយយោធា ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារមួយនៅភាគខាងត្បូងកោះតៃវ៉ាន់ស្ថិតនៅក្នុងតំបន់ ពីងទុង (Pingtung) ភាគខាងត្បូងកោះតៃវ៉ាន់។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុស្លាប់របស់លោក អ៊ូយ៉ាង មានអាយុ ៥៧ឆ្នាំ នៅឡើយទេ ខណៈអាជ្ញាធរតៃវ៉ាន់កំពុងបើកការស៊ើបអង្កេត។

លោក អ៊ូ យ៉ាង លីស៊ីន កំពុងធ្វើដំណើរអាជីវកម្មទៅកាន់ស្រុក Pingtung ភាគខាងត្បូង ដោយបន្ថែមថា លោកបានចូលកាន់តំណែងនៅដើមឆ្នាំនេះ ដើម្បីត្រួតពិនិត្យគម្រោងផលិតកាំជ្រួចផ្សេងៗ ខណៈស្ថាប័នយោធាដែលគ្រប់គ្រងដោយយោធាកំពុងធ្វើការបង្កើនសមត្ថភាពផលិតកាំជ្រួចប្រចាំឆ្នាំរបស់ខ្លួនលើសពីពីរដង ដើម្បីជិតដល់ ៥០០នៅឆ្នាំនេះ ខណៈដែលកោះនេះបង្កើនកម្លាំងប្រយុទ្ធរបស់ខ្លួនចំពេលដែលខ្លួនមើលឃើញថាជាការគំរាមកំហែងផ្នែកយោធារបស់ចិនដែលកំពុងកើនឡើង ៕