នាថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មកថាក្រុមអ្នកបុរាណវិទ្យា រកឃើញស៊ុតដាយណូស័រយក្សរាប់សិបនៅក្នុងសំបុកហ្វូស៊ីលមួយកន្លែងនៅក្នុងប្រទេសអេស្ប៉ាញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhYJcJzpF_WZf6B36xkfudY4ToQ7AsNY--xEJXDDWv5EIk_HOPgPZrPzxdk3DAZDdIVEwUnuyqwZ9mxuDDwZ3C7RoGYqhwexTR_kTKJRrojGsKcF_M9Hp2tXm8CI2wV-L-KRRZzO-Yhsr0VNM8epRXX33wbBvhrAT7ttN3pvAo8wl7wiOAoxkRrkhUwA/s1024/photo_2022-08-06_14-31-05%20(2).jpg

ទីតាណូស័រដែលជាប្រភេទសត្វល្មូនកវែងរស់នៅរហូតដល់ផុតពូជនៅចុងបញ្ចប់នៃសម័យកាល Cretaceous ត្រូវបានរកឃើញនៅទីតាំងជីកហ្វូស៊ីលមួយក្នុងទីក្រុង Loarre ក្នុងខេត្ត Huesca ភាគឦសាននៃប្រទេសអេស្ប៉ាញ ក្នុងអំឡុងពេលនៃការងារបុរាណវិទ្យាបានចាប់ផ្ដើមកាលពីខែកញ្ញា ឆ្នាំ២០២១មកម្លេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf_QO-3mI4Hi9wUjOvepBlETdeEF7vYTAaKbIoSNqlcnHMawJ7xcQHyZriOr-ODEYengZNxKfqzKzESVDiTJ5BM3xnBRK9gN7s-IzBVXjtuTSt6GxJNSi9_7mV_Ij-oagAXiqqQdm01xmgwkqr4BO2fFgOmBzt1klL-H0xY5P1s5E9F_HiJhS5UV5rNA/s768/photo_2022-08-06_14-31-05.jpg
ក្នុងការជីករុករកនេះដែរ អ្នកបុរាណវិទូបានទាញយកស៊ុតដាយណូស័រ ប្រភេទទីតាណូស័រចំនួន ៣០ ដែលត្រូវបានរកឃើញនៅក្នុងប្លុកថ្មទម្ងន់ ២ តោន ដោយស៊ុតមានរាងស្វ៊ែរ និងមានអង្កត់ផ្ចិតប្រហែល ១២ សង់ទីម៉ែត្រ (៥.៩ អ៊ីញ) ព្រមទាំងរក្សាទម្រង់បានយ៉ាងល្អ។

លើសពីនេះការធ្វើតេស្តបឋមបង្ហាញថា សំបុកនេះជាទីតាំងរបស់សត្វទីតាណូស័រ ដែលជាសត្វជើងបួន មានកន្ទុយវែង កវែង និងស៊ីស្មៅជាអាហារ វាអាចមានប្រវែងដល់ ២០ ម៉ែត្រ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLj9RcGUz8Ig1Z75mLQme0NZIsatt_JfNWMZNLm9qiMMOAmqmS5Jlx9UeYSfmKYC1YoMWKcq-zjW2AM4K0GLdLyITvB2FwYl-je1J8C3S9fj8T3DYXr6jIHiryYXwFzuOGFL-1-K-Us35UsNHEAPJjMSIDCB-KlSYm6mbGopSGOZ0t3midIAUPOlItwA/s768/photo_2022-08-06_14-31-04.jpg

ក្នុងនោះគេជឿថាវាអាចមានដល់ទៅ ៧០ បន្ថែមទៀត ដែលនៅក្នុងផ្ទាំងថ្មជ្រៅ មានន័យថាវាអាច មានទៅដល់ ១០០ គ្រាប់។

យ៉ាងណាមិញការជីករកឃើញស៊ុតដាយណូស័រទីតាណូស័រក្នុងប្លុកទំហំដ៏ធំនេះពិតជាអស្ចារ្យរួមជាមួយនិងប្រតិបត្តិការបុរាណដែលមានការលំបាកផ្នែកបច្ចេកទេសពាក់ព័ន្ធនឹងដំណើរការជីកកកាយ មានការលំបាក់រហូតត្រូវទាមទារជំនួយពីគ្រឿងចក្រឈូសឆាយក្ដី ប៉ុន្តែប្រតិបត្តិការនេះត្រូវបានចាត់ទុកថាទទួលបានជោគជ័យសម្រាប់អ្នកបុរាណវិទ្យា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZnWp9Legyuoj3I8Z7Ft_fYThJZE_y2u3WOoFkIty3PbI185lG4H2je34VJB_v3t1aJ3jkhL1w0t4zryPxKISIDpDEIjx5Z5ordKfzb4iR_XNtGyg7O8NkjbaihiKG0FYVKsGVbJNjASkvpkhasGZggnBRCC9JEaw-n8ckH6zFgQdRtvyYzaDKmYoVbQ/s768/photo_2022-08-06_14-31-06.jpg