ជំងឺអុតស្វា ឬ ត្រូវបានគេហៅម្យ៉ាងទៀតថា Monkeypox Virus គឺជាជំងឺរាត្បាតមួយប្រភេទដែលបណ្តាលមកពីការឆ្លងមេរោគទៅលើសត្វស្វាមកកាន់មនុស្ស ។ ជំងឺនេះត្រូវបានគេរកឃើញកាលពី ៦៤ ឆ្នាំមុន ក្នុងឆ្នាំ ១៩៥៨ នៅពេលដែលអ្នកវិទ្យាសាស្ត្របានរកឃើញការផ្ទុះឡើងចំពោះសត្វស្វាដែលត្រូវបានគេប្រើប្រាស់ដើម្បីពិសោធន៍នៅក្នុងមន្ទីរពិសោធន៍។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYi5FyOJ_dTr90CAJWcmCt2KpohglzEhdeGAAw5cEL7ISpdcQm21WHriVjQzFPBV1OUyft6JODF0BwcjRppu10Htk3GRX9Gcz9IkkBQ3pQVh5Hw1zFMR5CJXkdmgp0jmmICtNeb7ohRxYOZDo4JoDsreSN6yls01EAAFWhHgNZyxPa7_lvKAs6-oLvJg/s1480/220623-Axe-Monkeypox-tease_gpsqhb.jpg

មនុស្សដំបូងបង្អស់របស់ពិភពលោកដែលឆ្លងជំងឺអុតស្វានេះ ត្រូវបានគេរកឃើញនៅក្នុងឆ្នាំ 1970 ទៅលើក្មេងប្រុសអាយុ 9 ឆ្នាំម្នាក់ដែលមកពីប្រទេសកុងហ្គោ។ បន្ទាប់​មក ករណីនៃការ​ឆ្លង​ជំងឺអុត​ស្វានេះក័៏បាន​បន្ត​កើត​មាន​ឡើងជាបន្ទាប់ទៀត។ ដែរករណីភាគច្រើននៃជំងឺនេះត្រូវបានរកឃើញនៅប្រទេសអាហ្វ្រិកខាងលិច និងកណ្តាល។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnfIjre-w2ZLPim23u788FAcbPBk_ghqgNbcPIeSo2f7G3bOcDPmQALB0-UIO5fjHKihw0Goqc4GjuCaxzqW1JST2t0BMB6TlUqWsnOVd82h5D9jaOUj7zCr3b9Oh1Chre9zTTPPKnvBueL7zrF8M5AIartH7u3eJEmHNkto-YOiX6YK90JTPvvdw4Ug/s800/monkeypox-virus-microscope-header-800x728.jpg

ដោយឡែកកាលពីពេលថ្មីៗនេះ ជំងឺនេះក៏ត្រូវបានផ្ទុះឡើងជាថ្មីម្ដងទៀត  ដែលត្រូវបានគេស្គាល់ឈ្មោះថាជា ជំងឺអុតស្វា ឬ Monkeypox Virus (MPXV) និងមានឈ្មោះជាផ្លូវការថា Smallpox  បន្ទាប់ពីជំងឺកូវីដ-19 បានស្ងប់ស្ងាត់មួយរយៈពេលខ្លី ។

យ៉ាងណាមិញកាលពីថ្ងៃទី  9 ខែមិថុនា ឆ្នាំ 2022 កន្លងទៅនេះ​ ត្រូវបានគេដឹងថា មានករណីឆ្លងជំងឺអុតស្វាជាង 900 ករណី ដែលករណីភាគច្រើនត្រូវបានរកឃើញនៅក្នុងតំបន់អឺរ៉ុប ។ ដូចជានៅក្នុងប្រទេសអង់គ្លេស អេស្ប៉ាញ ស៊ុយអែត អ៊ីតាលី បែលហ្ស៊ិក ព័រទុយហ្គាល់ និងកាណាដាជាដើម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja7mQzaoxc1FOP3iqDn86v2k49wYESkHTy_3SfsZs4uL2FnzicdQWji1vPsuS3AKAR_-da2Z1dw13Jabfw0lusZ1ifCryJ4xIjB31gCf8POJ2qTZ_LRhJQnxqL3dZYaqYgRAn0fg4m4ikp-u2RkHfK-XaGx_pYNYG4gb7SIZYLgLBCBff2Qh5LSEiEXA/s700/photo_2022-08-06_13-57-42.jpg
ខាងក្រោមនេះគឺជារឿងទាំង៧យ៉ាង ដែលអ្នកគួរតែដឹងអំពីជំងឺអុតស្វាយ ដែលមនុស្សជាច្រើនតែងតែធ្វើការប៉ានស្មានខុស ៖

  • ជំងឺអុតស្វា ឬ Monkeypox Virus (MPXV) និងមានឈ្មោះជាផ្លូវការថា Smallpox មិនមែនជាជំងឺថ្មីដែលពិភពលោកទើបតែជួបប្រទះនោះទេ ដោយឡែកវាត្រូវបានគេរកឃើញតាំងពី៦៤ឆ្នាំមុនមកម៉្លេះ ។
  • ជំងឺអុតស្វា គឺជាជំងឺ​រាតត្បាតដែលងាយឆ្លង​ និងងាយបំបែក​មេរោគ​ឲ្យរីករាល​ដាល​​ ដែលជាហេតុធ្វើឲ្យវាក្លាយជា​ជំងឺដែល​គួរឲ្យព្រួយបារម្ភ និង​ត្រូវ​តាម​ដាន​យ៉ាង​ដិត​ដល់បំផុតចំពោះអ្នកជម្ងឺ។
  • ជំងឺអុតស្វា អាចឆ្លងតាមរយៈការរួមភេទ ព្រមទាំងត្រូវបានគេរកឃើញនៅក្នុងប្រទេសអេស្ប៉ាញជាង 60 ករណី គឺបណ្ដាលមកពីការប្រើប្រាស់សម្លៀកបំពាក់ក្នុងកន្លែងស្ទីម សូណាជាមួយគ្នា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMzcj04RECi31dGhbhEsJm_SUqSXWKCIl0OqHz-2hMKHzlxSDkMQAD9hU8dpy2ewBMCs74QhW0Be3BHTjxGrbGVCHQX8kDWmqx6Zg9WlJIPbDCOEmlejAceJfB12othmFOzG0Qkfj0rPEML4RrecVkrK9NGveZL2-csBQiyIADqTbauAOBNjiRK88ntQ/s700/photo_2022-08-06_14-02-41.jpg

  • ពេលមេរោគ Monkeypox ចូលទៅក្នុងខ្លួន វាត្រូវការពេលយូរដើម្បីភ្ញាស់ ចន្លោះពី5-21 ថ្ងៃ។ ដោយមានរោគសញ្ញាដំបូងគឺស្ទើរតែដូចគ្នានឹងជំងឺគ្រុនផ្តាសាយដែរ គឺគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ អស់កម្លាំង និងខ្លះទៀតមានកូនកណ្តុររីកធំ បន្ទាប់មកក៏មានកន្ទួលពងបែក ឡើងលើផ្ទៃមុខ បាតដៃ និងបាតជើង ដែលដំបៅនេះងាយឆ្លងពីមនុស្សទៅមនុស្ស។
  • ជម្ងឺអុតស្វា រហូតមកទល់នឹងពេលនេះមិនទាន់ត្រូវបានគេរកឃើញថាមានករណីស្លាប់នៅឡើយនោះទេ ទោះក្នុងករណីធ្ងន់ធ្ងរក៏ដោយក៏បានត្រឹមគេធ្វើការព្យាបាលដោយការ​ប្រើ​ថ្នាំ​ប្រឆាំងនឹង​មេរោគ​ប៉ុណ្ណោះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ3rf1kdtagv6B5_iUIr6g5K8huX0T6qrgoAyDbLoWPMHe0V8VdFfYM7gdZLblmEQF4V2H_Jd5hNAvK3Kq0K9NBsnIVvzuUETJCwc6kvOH_DwdoTs-bAAu46U0x5vxfNUxYtyNswzGTz6qhCCwJvyih4ehm0h_C4enl-DzFRejaKFMvGs2v9oRoYfjNg/s696/photo_2022-08-06_13-56-22.jpg

  • មេរោគ Monkeypox និង វីរុសChimpanzee Adenovirus មិនមានការទាក់ទងជាមួយគ្នាឡើយ ទាំងនៅក្នុងលក្ខខណ្ឌនៃកូដហ្សែន ក៏ដូចជាការបង្កើតមេរោគ ។
  • មិនមានមិនមានភស្តុតាងច្បាស់លាស់ណាមួយដែលបង្ហាញថា វ៉ាក់សាំងជំងឺអុតស្វាយរបស់មនុស្ស អាចផ្តល់ការការពារទៅពីមនុស្សទៅកាន់មេរោគអុតស្វានេះមនៅក្នុងកម្រិតណានោះទេ។