រដ្ឋធានីប៉េកាំង៖ ជាការសងសឹក ប្រឆាំងនឹងដំណើរទស្សនកិច្ចដ៏មានឥទ្ធិពលបំផុតរបស់លោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) ប្រធានសភាសហរដ្ឋអាមេរិក មកកាន់តៃវ៉ាន់ នោះ ក្រុងប៉េកាំង កាលពីថ្ងៃសុក្រ បានប្រកាស អំពីការផ្អាកកិច្ចសហប្រតិបត្ដិការ ជាមួយនឹងសហរដ្ឋអាមេរិក ដោយរួមទាំងការចរចាថ្នាក់មេបញ្ជការយោធា កម្រិតកំពូលថែមទៀតដែរ។

សារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី៥ ខែសីហា ថា ក្រសួងការបរទេសចិន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា ក្រុងប៉េក៉ាង កំពុងតែបញ្ឈប់កិច្ចពិភាក្សា ស្តីពីបញ្ហាអាកាសធាតុ ជាមួយសហរដ្ឋអាមេរិក។ ការប្រកាសរបស់ចិន ក៏ជាការប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភា លោកស្រី ណានស៊ី ផែឡូស៊ី មកកាន់តៃវ៉ាន់។ ជាមួយគ្នានេះដែរ ចិនក៏នឹងផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយក្រុងវ៉ាស៊ីនតោន លើការធ្វើមាតុភូមិនិវត្តន៍ជនចំណាកស្រុកខុសច្បាប់ ជំនួយផ្នែកតុលាការ និង ឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជា សកម្មភាពប្រឆាំងនឹងគ្រឿងញៀន ផងដែរ។Fault lines that threaten the rise of Chinese president Xi Jinping

រហូតមកដល់ពេលនេះ ចិនកំពុងតែសម្លឹងមើលតៃវ៉ាន់ គ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ ដោយចាត់ទុកជាផ្នែកមួយ នៃដែនដីរបស់ខ្លួន។ ក្រុងប៉េកាំង បានប្ដេជ្ញាថា នឹងប្រើប្រាស់កម្លាំងទ័ព ដណ្ដើមកាន់កាប់ដែនកោះមួយនេះ នៅថ្ងៃណាមួយ ប្រសិនបើចាំបាច់។

ក្រុងប៉េកាំង បានប្រតិកម្មជាមួយនឹងការគំរាមកំហែង ហើយធ្វើសមយុទ្ធយោធា ឡោមព័ទ្ធតៃវ៉ាន់ ក្រោយការបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ។ ចិន បានមើលឃើញថា ការបង្កើនទំនាក់ទំនង រវាងមេដឹកនាំក្រុងវ៉ាស៊ីនតោន និង មេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន ជាការមិនអាចទទួលយកបាន។ លើសពីនេះទៅទៀត ចិន កាលពីថ្ងៃសុក្រ ទី៥ ខែសីហា បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងលោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក និង ក្រុមគ្រួសាររបស់លោកស្រី ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដ៏សាហាវ និង ការញុះញង់របស់លោកស្រី។We never give in to autocrats': Why Nancy Pelosi visited Taiwan | The Japan  Times

ការឆ្លើយតបចុងក្រោយបង្អស់របស់ក្រុងប៉េកាំង ប្រឆាំងនឹងការសម្រេចចិត្តរបស់លោកស្រី Pelosi នៅក្នុងដំណើរទស្សនកិច្ច មកកាន់កោះតៃវ៉ាន់ ដែលជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់មន្ត្រីសហរដ្ឋអាមេរិក នៅក្នុងរយៈពេល២៥ឆ្នាំមកនេះ បើទោះជាចិនបានព្រមានម្តងហើយម្តងទៀត យ៉ាងណាក៏ដោយ។

នៅក្នុងដំណើរទស្សនកិច្ចនោះ លោកស្រី Pelosi ក៏បានកោតសរសើរដល់លទ្ធិប្រជាធិបតេយ្យ ជោគជ័យខាងសេដ្ឋកិច្ចរបស់តៃវ៉ាន់ និង កំណត់ត្រាសិទ្ធិមនុស្ស។ លោកស្រី ប្រធានសភាសហរដ្ឋអាមេរិក ថែមទាំងបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉ិន ( Tsai Ing-wen) និង បានធ្វើសន្និសីទសារព័ត៌មាន រួមគ្នាថែមទៀតផង។ សកម្មភាពទាំងនេះ កំពុងតែធ្វើឲ្យចិន ផ្ទុះកំហឹង កាន់តែខ្លាំងឡើង៕