រដ្ឋធានីគៀវ៖ នៅក្នុងសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) អស់រយៈពេល១១៦៣ថ្ងៃកន្លងមកនេះ គិតត្រឹមថ្ងៃទី៥ ខែសីហា កងទ័ពរបស់ក្រុងគៀវ បានអះអាងថា ក្រុងមូស្គូ បានបាត់បង់កម្លាំងទាហាន ជាង៤ម៉ឺននាក់ នៅក្នុងការវាយប្រយុទ្ធគ្នា នៅអ៊ុយក្រែន។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៥ ខែសីហា ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ថា ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៥ ខែសីហា រុស្ស៊ី បានបាត់បង់កងទ័ព ប្រហែល ៤១ ៦៤០នាក់ រួចមកហើយ។ នៅក្នុងសង្គ្រាម រយៈពេលជាង១៦០ថ្ងៃកន្លងមកនេះ ក្រៅតែពីការបាត់បង់កម្លាំងទ័ពនោះ ក្រុងមូស្គូ ក៏បានខូចខាតគ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត រួមមាន រថក្រោះ ចំនួន ១ ៧៩២គ្រឿង, រថពាសដែក ចំនួន ៤ ០៣២គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន៩៥០គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន២៦០គ្រឿង, ប្រព័ន្ធកាំភ្លើងបាញ់យន្ដហោះចម្បាំង ចំនួន១២៣គ្រឿង, យន្ដហោះចម្បាំង ចំនួន២២៣គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន១៩១គ្រឿង, នាវាចម្បាំងតូចធំ ចំនួន១៥គ្រឿង និង គ្រឿងសឹកជាច្រើនផ្សេងទៀត។

ទោះជាយ៉ាងណា ក្រសួងការពារជាតិរុស្ស៊ី មិនទាន់បានបញ្ចេញប្រតិកម្មភា្លមៗ ជុំវិញការអះអាងរបស់កងទ័ពអ៊ុយក្រែន នេះនៅឡើយ៕