រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលស្ថានការណ៍ នៅតំបន់សមុទ្រចិន កំពុងតែឡើងកម្ដៅយ៉ាងខ្លាំង ក្រោយពេលចិនបញ្ជូនកងទ័ព ទៅធ្វើសមយុទ្ធយោធា ឡោមព័ទ្ធតៃវ៉ាន់ នោះមក លោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានអះអាងថា ក្រុងវ៉ាស៊ីនតោន នឹងមិនអនុញ្ញាឲ្យចិន កាន់ផ្ដាច់ទំនាក់ទំនងរបស់ក្រុងតៃប៉ិ ទៅកាន់ពិភពខាងក្រៅនោះឡើយ។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៥ ខែសីហា ថា លោកស្រី ណានស៊ី ផែឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក បានបញ្ជាក់ថា ចិននឹងមិនអាចធ្វើឲ្យកោះតៃវ៉ាន់ នៅឯកោ ដោយសារតែការរារាំង ដល់មន្រ្ដីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ពីការធ្វើដំណើរទៅកាន់ទីក្រុងតៃប៉ិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP_mzEbysnrZRrWXcJzui49wHiSFYzCdhv_vkUbMojWM12blOLOurJdRfXgUopJBZCvKK49O308XKZUHo2_1E3yJSWi6x6NRglBa1pNV82nLGTZ4bA1IU_yoWGsj7j8wTh-qU-dN5gh8LzPcMlE4oCprl-NNrKr_OAe0QAn_q1efwFPKwGQmPvcXtE/s686/photo_2022-08-05_10-08-55.jpg

លោកស្រីប្រធានសភា ដែលឥឡូវកំពុងតែបំពេញទស្សនកិច្ច នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន បានសង្កត់ធ្ងន់ ថា ក្រុងវ៉ាស៊ីនតោន នឹងមិនអនុញ្ញាតឲ្យចិន ដាក់តៃវ៉ាន់ ឲ្យនៅឯកោ ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ដែលនាំឲ្យក្រុងប៉េកាំង ខឹងសម្បា នោះទេ។ ចិន អាចនឹងព្យាយាម រារាំងតៃវ៉ាន់ មិនឱ្យទៅបំពេញទស្សនកិច្ច ឬចូលរួម នៅក្នុងកន្លែងផ្សេងៗទៀតបាន។ ប៉ុន្តែក្រុងប៉េកាំង នឹងមិនធ្វើឱ្យតៃវ៉ាន់ ស្ថិតនៅឯកោ ដោយសារតែការរារាំងយើងមិនឱ្យធ្វើដំណើរ ទៅកាន់ទីនោះ»។
លោកស្រី ប្រធានសភា និង សមាជិកសភា៥រូបផ្សេងទៀតរបស់លោកស្រី បានទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ក្រោយពេលបំពេញទស្សនកិច្ច នៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់ និង កូរ៉េខាងត្បូង។ លោកស្រី បានបញ្ជាក់ កាលពីថ្ងៃពុធ នៅក្រុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យ នៅតៃវ៉ាន់ និង កន្លែងផ្សេងៗទៀត នៅតែរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG_oxsfomF3yJfl8NKhe3Kro97f7BT9APdXP_0C7mDvr-UsfX9yxwM5T03xhGH430601xZHsJUFWWnKQ_K-qQv38BnZ0KcdiSDH1VpW4LXgkSDceQNuwyeyQr50mXaEjEwNoPEU8oKqBzlagpfF7EiA8AHs1pOhc47wGvFu93eRE9gsNbuunARXkz0/s620/photo_2022-08-05_10-08-55%20(2).jpg

ដំណើរទស្សនកិច្ចរបស់លោកស្រី ប្រធានសភាសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងតៃប៉ិ បានធ្វើឲ្យក្រុងប៉េកាំង ខឹងសម្បាយ៉ាងខ្លាំង។ ជាការឆ្លើយតបវិញនោះ ចិនបានដាក់ពង្រាយកងទ័ព យន្ដហោះប្រយុទ្ធ និង នាវាចម្បាំងរាប់សិបគ្រឿង ធ្វើសមយុទ្ធយោធា ចំនួន៦កន្លែង ឡោមព័ទ្ធកោះតៃវ៉ាន់ ដោយមានទាំងការបាញ់គ្រាប់មីស៊ីលបាលីស្ទិក ជាច្រើនគ្រាប់ ហើយខ្លះថែមទាំងហោះចូលទៅក្នុងដែនសមុទ្រជប៉ុន ថែមទៀតផង៕