ប្រទេសថៃ៖ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីអគ្គីភ័យដែលបានឆាបឆេះក្លឹបមួយកន្លែងមានឈ្មោះថា Mountain B នៅក្នុងខេត្តឈុនបុរី ​ក្នុងប្រទេសថៃ ដែលបានសម្លាប់មនុស្សរហូតទៅដល់១៣នាក់ និង អ្នករងរបួសចំនួន ៣២នាក់ផ្សេងទៀតក្នុងឧបទ្ទវហេតុមួយនេះ។ ក្នុងនោះក្រោយពីមានការគ្របគ្រងស្ថានភាពភ្លើងបានរួចរាល់គេក៏បានបង្ហាញនូវទិដ្ឋភាពដ៏សង្រេងក្នុងក្លឹបក្រោយពីភ្លើងបានលេបត្របាក់អាគារទាំងមូលក្នុងក្លឹប។

ទាក់ទងនឹងហេតុការដ៏អាក្រក់ដែលបណ្ដាលមកពីគ្រោះអគ្គីភ័យនៅក្នុងក្លឹប Mountain B បានក្លាយជាសោកនាដកម្មសម្រាប់ប្រជាជនថៃ ក្រោយពីមានការប្រកាសពីសារព័ត៌មានក្នុងស្រុកជាច្រើនអំពីការឆាបឆេះក្លឹបដ៏សន្ធោសន្ធៅមួយនេះ រហូតបណ្ដាលឱ្យមានអ្នកស្លាប់ក្នុងភ្នក់ភ្លើងចំនួន១៣នាក់ ស្រី៤នាក់ ប្រុស៩នាក់ ព្រមទាំងធ្វើឱ្យមានអ្នករងរបួសធ្ងន់ និងស្រាលចំនួន៣២នាក់ផ្សេងទៀត។

ជាមួយគ្នានោះផងដែរ ក្រោយពីក្រុមពន្លត់អគ្គីភ័យបានគ្របគ្រង និងពន្លត់ភ្លើងបានដោយជោគជ័យជាស្ថាពរ ក៏មានក្រុមអ្នកយកសារព័ត៌មានបានផ្ដឹតយកនូវរូបភាពដ៏សង្រេង និងពិតជាគួរឱ្យតក់ស្លុតជាខ្លាំង ក្រោយពីបានឃើញស្ថានភាពក្នុងក្លឹបមានការឆាបឆេះស្ទើរដូចជាផេះ លើសពីនេះសាកសពដែលបានឆេះសុះសាច់រាយប៉ាយពេញទាំងក្លឹប និងត្រូវបានក្រុមប៉ូលិសធ្វើការរុំថង់ទុកសម្រាប់ក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី មុននឹងធ្វើការស៊ើបអង្កេតបន្ត៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោយ៖