មនុស្សជាច្រើនតែងតែមានទម្លាប់ខុសៗពីគ្នានៅក្នុងការរស់នៅ ក៏ដូចជាការថែរក្សាសុខភាពរបស់ពួកគេ ។​ ដោយសុខភាពរបស់មនុស្សល្អ ឬមិនល្អ គឺវាអាស្រ័យទៅលើទម្លាប់នៃការរស់នៅរបស់មនុស្សដែលអនុវត្តន៍ជាប្រចាំ។ ជាក់ស្ដែងបន្ទាប់ពីការទទួលទានអាហាររួច មានមនុស្សជាច្រើន តែងតែធ្វើនូវសកម្មភាពមិនល្អទាំងអស់នេះ ដែលត្រូវបានអ្នកជំនាញផ្នែកសុខភាពបង្ហាញថា វាពិតជាធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_unFqruzdGjH-UgP-5caDeItv5Nz24ioqy4cFSVFamEo-SzUbBb_voBgsMaf2dCKOVs4VACWDzHQvm8f6vj0znRXg5ozJHP5s6iiVoFTFscL02IfaqqkGK7IbStcjfZD1xpnCXDUxQiG-_xb9qddLQdO0er9wLVxHgqr_5lVPo4s-5g90KUNs2-sSiA/s626/photo_2022-08-04_16-53-02.jpg

ទម្លាប់អាក្រក់ដែលបង្កជាហានិភ័យចំពោះសុខភាពបន្ទាប់ពីទទួលទានអាហាររួចមានដូចខាងក្រោម៖​

  1. គេងភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច

បន្ទាប់ពីញ៉ាំអាហារឆ្អែតហើយអ្នកចូលគេងនោះ វាគឺជាទម្លាប់ដែលពិបាកនឹងបញ្ឈប់មួយសម្រាប់មនុស្សជាច្រើន។ ប៉ុន្តែពួកគេមិនបានដឹងនោះទេថា ការ​ដេក​ភ្លាមៗ​បន្ទាប់​ពី​ញ៉ាំ​អាហាររួចវាប្រៀបបាន​នឹង​ការដាក់​សម្ពាធ​លើ​ក្រពះ ដែលធ្វើឲ្យក្រពះពិបាកធ្វើការរំលាយ​អាហារ។

ជាងនេះទៅទៀតបើអ្នកធ្វើសកម្មភាពទាំងអស់នេះក្នុងរយៈពេលយូរនោះ វាក៏កាន់តែធ្វើឲ្យប្រព័ន្ធរំលាយអាហារ និងពោះវៀនពិបាកក្នុងការធ្វើដំណើរការ ដែលនាំឱ្យមានការទល់លាមក និងអសមត្ថភាពក្នុងការបញ្ចេញជាតិពុលចេញពីរាងកាយ និង​​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ចរន្តឈាមក្នុងការរំលាយអាហារផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_gQ_BQB1PFMC-u9QqI6T276AsarBqk_gd0PDDisT3emU_tEUYjQJQe6gWwx2NYZfjsCT1_iSnbBGukulaZin2u0bWFujuRPDR-PV-l42nHggcpd6ftwdlOmsy0KIuCogp8OpqlRA2DOjb70tICyuunPm0qzH2bC_2Sf12U47EWudSQQ8OxqIOF_06Eg/s1280/photo_2022-08-04_16-55-38.jpg

  1. ញ៉ាំផ្លែឈើភ្លាមៗបន្ទាប់ពីអាហារ

បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច មនុស្សជាច្រើនតែងតែមានទម្លាប់​ញ៉ាំ​ផ្លែឈើ​ជា​បង្អែម​លាងមាត់ ។ ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំផ្លែឈើក្រោយអាហារ មិនមែនជាជម្រើសល្អនោះទេ ព្រោះ​នឹង​ធ្វើ​ឲ្យក្រពះដំណើរការមិន​​បាន​ល្អ ។ ជាងនេះទៅទៀតវាក៏បណ្តាលឱ្យមានរោគសញ្ញាដូចជា ហើមពោះ រាគ ឬទល់លាមក និងបង្កើនឲ្យមានការលើសកាឡូរី ដែលនាំទៅដល់ការបង្កើតជាតិខ្លាញ់ក្នុងរាងកាយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZLjsNKiEDMziSCCR7qubms7qw3JmooiKxJp1LCy0mzh0cy37iTfKhLSY7OaPgECH2RTuJ7vhXD1K4OItPzkd3htFhb16NxOcW5l_DjMkPTZzuL4vwtrilG-E-sjePPDq0zrjACUNgczcojbWP3rEZ6izB06SYQ4_k1TwUto6FD0OVFRqAVjqxPe5hVQ/s768/photo_2022-08-04_16-54-08.jpg

  1. ផឹកទឹកដោះគោជូរភ្លាមៗបន្ទាប់ពីអាហារ

ទឹកដោះគោជូរ ឬយ៉ាអួ សុទ្ធសឹងតែជាមុខអាហារដែលមនុស្សជាច្រើនចូលចិត្តញ៉ាំបន្ទាប់ពីអាហាររួច ព្រោះពួកគេយល់ាវាអាចជួយបញ្ចេញកាកសំណល់បានល្អ ។ តែផ្ទុយទៅវិញ ការទទួលទានទឹកដោះគោជូរ ឬយ៉ាអួ ក្រោយអាហារបែបនេះ គឺស្មើនឹងការបញ្ចូលប្រេងទៅកាន់រាងកាយ  ព្រមទាំងធ្វើឱ្យឡើងទម្ងន់ដោយមិនដឹងខ្លួនថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTXNqFTrHuM7OnI8whvf3uX5YZFjAptgTMGT9UiBdPA4vbIdWqnkobujlrM7nPv0ce9-EYS2HM8vHdD6FrRZv94xIbcuDdIZjwChUGVKCXZyLINXG8BluaKv7sh8MVBhDF40cC29f3Bi4T_g-XJg4umQOONgNHoPY1BwcbZphbHqZOUVK6RGgPVxm41g/s640/photo_2022-08-04_16-50-07.jpg

យ៉ាងណាមិញ ប្រសិនជាអ្នកចង់ទទួលទានវា​  ដើម្បី​សម្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាពនោះ អ្នក​គួរ​តែទទួលទានវា​យ៉ាង​ហោច​ណាស់ចន្លោះពី ៣០ នាទី ទៅ ២ ម៉ោង​ក្រោយការទទួលទាន​អាហាររួចទើបជាការល្អ ។