រាជធានីតូក្យូ៖ ដោយសារតែភាពតានតឹង កាន់តែកើនឡើង រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង ជុំវិញដំណើរទស្សនកិច្ចដ៏មានឥទ្ធិពលរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) មកកាន់កោះតៃវ៉ាន់ ហើយស្របពេលនឹងចិនកំពុងតែបង្កើនការធ្វើសមយុទ្ធយោធា ឡោមព័ទ្ធដែនកោះមួយនេះផងនោះ នាវាផ្ទុកយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក ក៏បង្ហាញវត្ដមាន នៅក្នុងសមុទ្រចិនខាងត្បូង និង តំបន់នៅជុំវិញដែនកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ។The Nuclear Powered Flagship: USS Ronald Reagan

កងនាវាទី៧របស់សហរដ្ឋអាមេរិក បានសរសេរ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានដាក់ពង្រាយនាវាផ្ទុកយន្ដហោះ USS Ronald Reagan (CVN 76) សម្រាប់ធ្វើប្រតិបត្តិការជាប្រចាំ នៅសមុទ្រហ្វីលីពីន។ នាវាផ្ទុយយន្ដហោះ Ronald Reagan ជ្រកក្រោមទង់ ក្រុមនាវាផ្ទុកយន្ដហោះប្រយុទ្ធទី៥ (Carrier Strike Group 5) ផ្តល់កម្លាំងត្រៀមប្រយុទ្ធ ទប់ស្កាត់ និង ការពារសហរដ្ឋអាមេរិក ហើយគាំទ្រដល់សម្ពន្ធមិត្ត ភាពជាដៃគូ និង ផលប្រយោជន៍រួម នៅលើដែនសមុទ្រ ស្ថិតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ជាមួយគ្នានេះដែរ ទស្សនាវដ្ដីសហរដ្ឋអាមេរិក Newsweek បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ថា ដោយសារតែភាពតានតឹង រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាសហរដ្ឋអាមេរិក មកកាន់តៃវ៉ាន់ និង ការគំរាមកំហែងយោធា ពីចិន ផងនោះ នាវាផ្ទុកយន្តហោះ USS Ronald Reagan និង នាវាផ្ទុកយន្ដហោះដើរថាមពលនុយក្លេអ៊ែរ Nimitz របស់សហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅសមុទ្រចិនខាងត្បូង កាលពីប៉ុន្មានថ្ងៃមុន។Nancy Pelosi vows US support for Taiwan as officials warn of China military  blockade | Financial Times

ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានផ្សាយផងដែរ ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan កំពុងតែធ្វើប្រតិបត្តិការ តាមការគ្រោងទុក នៅលើដែនសមុទ្រហ្វីលីពីន ស្ថិតក្នុងតំបន់ភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក។

អ្នកនាំពាក្យ កងនាវាទី៧របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក បានអះអាង ថា «នាវាផ្ទុកយន្តហោះចម្បាំង Ronald Reagan អមដំណើរ ដោយក្រុមនាវាចម្បាំងជាច្រើនគ្រឿងផ្សេងទៀត កំពុងតែស្ថិតក្នុងសមុទ្រហ្វីលីពីន ដើម្បីបន្តធ្វើប្រតិបត្តិការជាធម្មតា ទៅតាមការគ្រោងទុក ក្រោមក្របខ័ណ្ឌ ដំណើរល្បាតជាប្រចាំរបស់ខ្លួន សម្រាប់កិច្ចគាំទ្រដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាសេរីភាព និង ការធ្វើនាវាចរណ៍ជាចំហ។ នាវាផ្ទុកយន្តហោះចម្បាំងទាំងនេះ បានចល័ត ទៅកាន់តំបន់ក្បែរកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ ចំពេលប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផែឡូស៊ី បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់ ខណៈក្រុងប៉េកាំង ព្រមានរារាំងដល់ការធ្វើដំណើររបស់លោកស្រី។Pelosi visit: Taiwan puts the ball firmly in Xi Jinping's court - BBC News

ជាមួយនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា ដល់ដំណើរទស្សនកិច្ចរបស់កំពូលអ្នកនយោបាយរបស់សហរដ្ឋអាមេរិក នោះ ក្រុងប៉េកាំង បានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ចំនួន៦កន្លែង ឡោមព័ទ្ធជុំវិញកោះតៃវ៉ាន់ ដោយរួមមានទាំងការបាញ់គ្រាប់ពិត ចាប់ពីថ្ងៃទី៤-៧ ខែសីហា ឆ្នាំ២០២២។ សកម្មភាពយោធារបស់ចិន ក៏បានធ្វើឲ្យតៃវ៉ាន់ លុបចោលការហោះហើរជាអន្ដរជាតិ ចំនួន៥១ជើង ផងដែរ៕