ទម្ងន់ គឺជារឿងដ៏សំខាន់នឹងចម្បងបំផុតមួយសម្រាប់សុខភាព និងសម្រស់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ស្រ្ដី ។ ដោយត្រូវបានគេដឹងថា អ្នកដែលមានបញ្ហាជាមួយការលើសទម្ងន់ទាំងអស់នេះ  តែងតែព្យាយាមរកវិធីសាស្រ្ដក្នុងការសម្រកទម្ងន់ ដូចជាការតមអាហារ ការ​ហាត់ប្រាណ រហូតដល់ពេលខ្លះឈានទៅរកការប្រើប្រាស់នូវថ្នាំសម្រកថែមទៀតផង ប៉ុន្តែនៅតែមិនទទួលបានលទ្ធផល ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVl5xa7YRornYxitDZccV9LwdiUinYkTGXp3YZhakw_5sTpc3EfPgZITJHtqumz16wMJaUrfiSKN4rDxK1KdKgk6bpZ2_V9q3zstxY5tvuTyveEScxQIKlWoE8f35h_KcpHxERJzEGsAgw8uUBMQsWXM4fvhbEgcvQYJ1x241CgWcuzcnZLzyoF0_mYg/s1080/photo_2022-08-04_14-16-31.jpg

ដោយថ្ងៃនេះ KBN យើងនឹងលើកយកនូវវិធីសាស្រ្ដសាមញ្ញមួយចំនួន ដែលអាចជួយឲ្យអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព និងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពថែមទៀតផង ។

វិធីសាស្រ្ដទាំងអស់នេះមានដូចជា ៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkcccb7980pnqg4Iira-EOL7L9Q4r52VCuM7Xs9WAlRDpp7ojlbrBuVq-EmBXu7hxFymSHCV7hma9eSrzJuWbtHvv3ZJEYkUA9F-TA8XqIWo06a8V2niNbgWK-CL-zVR_SqC9imrzbf6f2VfYt1S2UuRJ1W2QhG5GA_bH89NPTLDTVx5gkfUkbOS_MPA/s590/Stomach-bloating-Drink-this-much-water-a-day-to-reduce-swelling-and-stop-excess-wind-970520.jpg

–       ផឹកទឹក 1 កែវរាល់ពេលដែលមានអារម្មណ៍ឃ្លាន

ពេលខ្លះខួរក្បាលច្របូកច្របល់ និងធ្វើឲ្យអ្នកមានអារម្មណ៍ថាឃ្លានអាហារញឹកញាប់ ដែលមូលហេតុទាំងអស់នេះ ត្រូវបានគេដឹងថា បណ្ដាលមកពីការខ្វះជាតិទឹក ទើបជាហេតុធ្វើឱ្យរាងកាយបញ្ជូនសញ្ញាមិនពិតអំពីភាពអត់ឃ្លានមកកាន់រាងកាយ ដែលអាការៈទាំងអស់នេះ គឺជាមូលហេតុនៃការឡើងទម្ងន់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVXQB9nSuZOU365GXftBP1vTFfXRqWBbPjwoAFox5uEwcTACTFM8yxcAuCtHxkp7Eg6dyDiRfcf2nOjy3cijXgNwQEdCMrNJDFDSdIYx_Ercb55TZW1IgQsMxZg0mPSDrlVuXGKxcTtEv8pNUsZdTUbjA2nL2EDNzZFArlQod2pnCrwyyetJlNqpr8IA/s732/4878-Woman_drinking_a_glass_of_water-732x549-thumbnail-732x549.jpg

–       ផឹកទឹកក្តៅមុនពេលញ៉ាំអាហារ

ការសិក្សាមួយបានបង្ហាញថា ការផឹកទឹកក្ដៅឧណ្ហៗមួយកែវ (ប្រហែល 300ml) 30 នាទីមុនពេលញ៉ាំអាហារនឹងជួយកាត់បន្ថយភាពស្រេកឃ្លាន និងកាត់បន្ថយកាឡូរីខ្ពស់សម្រាប់រាងកាយផងដែរ ។ជាមួយគ្នានេះ វាក៏ជួយបង្កើនការរំលាយអាហារបានល្អ និងធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានយ៉ាងរលូន រហ័ស និងមិនធ្វើឲ្យមានការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងរាងកាយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyZ9OLYibqdO1ALa13plnfvL7ZUGO8YQGedxrmj5e5-4d24KoBlbhMp0DsKIY4qGaPp-zVkW4rstcVoqwHSQBH7p6MZc_rrC_21zHrdH-h6I2iuyD-QSWySbwOd5nMcgSltOnuxH8be2WbJdZ5swZNRh_Z5x-uH0Z8Up0ap-j4nEJHJpOfVJlJjGI_zQ/s650/photo_2022-08-04_14-10-11.jpg

–       ផឹកទឹកនៅពេលក្រោកពីដំណេកពេលព្រឹក

បន្ទាប់ពីភ្ញាក់ពីដំណេក អ្នកគួរតែផឹកទឹកក្តៅមួយកែវ ដើម្បីជួយឲ្យពោះវៀនដំណើរការបានរលូន ជំរុញការបន្ទោរបង់ ជួយកម្ចាត់ចោលនូវកាកសំណល់ និងអរម៉ូនក្នុងពោះវៀនចេញមកក្រៅ ជៀសវាងហានិភ័យនៃការហើមពោះ រំលាយអាហារ និងប្រមូលផ្តុំជាតិខ្លាញ់។ជាមួយគ្នានេះ វាក៏ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងរាងកាយពោរពេញដោយថាមពលនៅពេលព្រឹកផងដែរ ។