ប្រទេសថៃ៖ កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២២ មានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងបណ្ដាញសង្គម ក្រោយពីមានស្ត្រីម្នាក់បានប្រកាសស្វែងរកប្រពន្ធចុងឱ្យស្វាមីចំនួន៣នាក់បន្ថែម ដោយម្នាក់ៗអាចទទួលបានប្រាក់ខែរាប់ម៉ឺនបាតក្នុងមួយខែ។

ទាក់ទងនឹងរឿងរ៉ាវនេះផងដែរត្រូវបានគេដឹងថា អ្នកស្រី ណាត ផាធីម៉ា ចំណាន អាយុ ៤៤ ឆ្នាំ រស់នៅក្នុងខេត្ត សាមុតប្រាកាន (Samut Prakan) គាត់បានធ្វើការបង្ហោះសារ និងឃ្លីបវីដេអូចូលទៅក្នុងបណ្ដាញសង្គម ដើម្បីស្វែងរកនារីស្ម័គ្រចិត្តមកធ្វើជាប្រពន្ធចុងស្វាមីរបស់គាត់ចំនួន៣នាក់បន្ថែមទៀត ដើម្បីមករស់នៅជាមួយស្វាមី ព្រមទាំងទទួលបានប្រាក់ខែជាច្រើន ដោយគាត់បានរៀបរាប់ថា៖ បើករើសស្រីកំណាន់ឱ្យប្តីចំនួន ៣ នាក់ដោយប្រាក់ខែត្រៀមរួចជាស្រេចដើម្បីរស់នៅជាមួយគ្នាយ៉ាងសុខស្រួ ហើយមានប្រាក់ខែឱ្យគ្រប់ៗគ្នា។ ប៉ុន្តែមានការព្រមព្រៀងមួយចំនួនសម្រាប់ស្ត្រីណាម្នាក់ដើម្បីក្លាយជាប្រពន្ធចុងក្នុងគ្រួសារនេះ ត្រូវតែមានអាយុពី៣០ ដល់ ៣៥ ឆ្នាំ ត្រូវមានការអប់រំយ៉ាងតិច វិទ្យាល័យ ដល់ បរិញ្ញាបត្រ ព្រមទាំងផ្ដល់នូវប្រាក់ចំនួន ១៥,០០០បាត ក្នុងម្នាក់ៗ ហើយនាងធានាថានឹងមិនមានការធ្វើបាបដល់រាងកាយភាគីណាឡើយ។

ក្រោយពីភរិយាចិត្តល្អម្នាក់នេះចេញមកប្រកាសបែបនេះ មានអ្នកចូលមើលជាង ១,៧ លានដងហើយ រួមជាមួយការបញ្ចេញមតិពីអ្នកនិយមលេងអ៊ីនធឺណិតផ្សេងៗគ្នា។

ទោះជាយ៉ាងណា ថ្មីៗនេះអ្នកយកព័ត៌មានក្នុងស្រុកមួយបានដឹងដូច្នេះហើយ  ក៏បានធ្វើដំណើរទៅកាន់ ខេត្តសាមុតប្រាកាន (Samut Prakan) ដើម្បីសាកសួរការពិតជាមួយស្ត្រីម្ចាស់ឃ្លីបនោះ ទើបបានជួប ជាមួយ អ្នកស្រី ណាត ផាធីម៉ា ចំណាន ដោយគាត់បានបញ្ជាក់ថា “វាជាការពិត ហើយចង់រើសប្រពន្ធ ចុងឲ្យប្ដីពិតមែន ព្រោះបច្ចុប្បន្នគាត់មានបញ្ហាសុខភាព រហូតដល់ធ្លាក់ទឹកចិត្ត មិនអាចមើលថែប្តីបានទេ ខ្ញុំគ្រាន់តែចង់ឱ្យប្តីរបស់គាត់ខ្ញុំសប្បាយចិត្ត។ វាក៏ដូចជាការប្រកាសរកម្ចាស់ផ្ទះ និងជួយការងារក្រុមហ៊ុនខ្លួនផងដែរ ព្រោះខ្ញុំចង់ឲ្យអ្នកណាម្នាក់សម្រាលបន្ទុក ដោយសារតែខ្លួនធ្លាក់ទឹកចិត្ត ហើយត្រូវលេបថ្នាំងងុយគេងគ្រប់ពេល ដូច្នេះហើយទើបគិតថាប្រហែលខ្លួនជាប្រពន្ធមិនល្អនោះទេ ហើយខ្ញុំក៏បានសម្រេចពិគ្រោះជាមួយ ប្តីដើម្បីរកប្រពន្ធចុង ហើយប្តីយល់ព្រមដូចគ្នា”។

យ៉ាងណាមិញ បច្ចុប្បន្នមានបេក្ខជនចំនួន ២ នាក់ហើយដែលបានជ្រើសរើស ប៉ុន្តែពួកគេកំពុងស្ថិតក្នុង ដំណើរការពិនិត្យ និងស្វែងយល់ពីគេនៅឡើយ៕ ប្រភព៖ 77kaoded