កម្ពុជាបានសម្រេចគោលដៅមេដាយមាសតាមការគ្រោងទុកក្នុងការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ទាំងព្រឹត្តិការណ៍ប្រកួតមិនទាន់ចប់។

ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកជនពិការកម្ពុជាចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឥណ្ឌូនេស៊ី ធ្លាប់បានឲ្យដឹងថា កម្ពុជាបានកំណត់យកមេដាយមាសឲ្យបានចំនួន៣គ្រឿង។ ចំណែកមេដាយប្រាក់ និងសំរឹទ្ធ ត្រូវរកឲ្យបានច្រើនគ្រឿងពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០២២។May be an image of 2 people

គិតត្រឹមថ្ងៃទី៣ ខែសីហា បន្ទាប់ពីបើកដំណើរការប្រកួតតាំងពីថ្ងៃទី៣០ ខែកក្កដា ក្រុមអត្តពលិកជនពិការកម្ពុជាឈ្នះបានមេដាយមាស៥គ្រឿង មេដាយប្រាក់៧ និងមេដាយសំរឹទ្ធ៦គ្រឿង។ ដូច្នេះមានន័យថា កម្ពុជាទទួលបានមេដាយមាសលើសចំនួនកំណត់ហើយ ខណៈការប្រកួតនៅវិញ្ញាសាជាច្រើនទៀត។May be an image of 5 people, people sitting, people standing and indoor

គួរបញ្ជាក់ផងដែរថា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនកីឡា១១ប្រភេទចូលរួមប្រកួត៕May be an image of ‎1 person, standing and ‎text that says '‎BukitAsam FREEPORT NDONESIA antam PLN Telkom Indonesia å Inalum Telkomsel Timah sarinah kımıa farma ه antam AngkasaPura injourney BCA AQUÁ Timah sarinah indofarma 0 antam BCA AQUA‎'‎‎

ប្រភព: Cambodia 2023