ប្រទេសថៃ៖ មហាជនពិតជាមានការស្ញើបស្ញែងសម្រាប់រូបចម្លាក់ព្រះពុទ្ធរូបដែលបានឆ្លាក់ពីថ្មភ្នំយ៉ាងធំសម្បើ់ម និងក្លាយជាទីតាំងសម្រាប់គោរព និងជាទីតាំងទេសចរណ៍ដ៏ពេញនិយមសម្រាប់អ្នកដើរកម្សាន្តទាំងក្នុងប្រទេស និងក្រៅប្រទេស។

ទាក់ទងនឹង ទីតាំងកម្សាន្តបែបសាសនានេះផងដែរត្រូវបានគេដឹងថាការឆ្លាក់ព្រះពុទ្ធរូបដ៏ធំសម្បើមនេះស្ថិតនៅក្នុង ស្រុក Uthong ខេត្ត Suphan Buri នៃប្រទេសថៃ ដោយគេបានធ្វើការច្នៃប្រឌិតយ៉ាងជំនាញទៅលើថ្មភ្នំមួយកន្លែងដោយបានបង្កើតគំនិតចម្លាក់ថ្នដំធំមួយនោះឱ្យក្លាយជារូបរាងព្រះពុទ្ធរូបយ៉ាងធំដែលគេស្គាល់ថាជា ព្រះពុទ្ធពោធិយាគីរីស្រីសុវណ្ណភូមិ។

ពិតណាស់ទីតាំងនេះបានទាក់ទាញអ្នកទេសចរចូលទៅគោរព និងចូលទៅទស្សនាជាច្រើនកុះករជាមួយនឹងទិដ្ឋភាពដ៏ស្រស់ត្រកាល ព្រមទាំងទិដ្ឋភាពដែលស្រស់បំព្រងក្នុងតំបន់ភ្នំដ៏អស្ចារ្យនេះ។

ក្នុងនោះរូបព្រះពុទ្ធជារូបចម្លាក់ថ្មម៉ាបដែលឆ្លាក់ចេញពីច្រាំងថ្មយ៉ាងស្អាតអស្ចារ្យ ហើយនៅខាងក្រោយរូបព្រះពុទ្ធមានរូងដ៏ធំមួយសម្រាប់ពុទ្ធបរិស័ទដើរចូលទៅគោរពបូជាវត្ថុស័ក្តិសិទ្ធិនៅខាងក្នុង។មិនតែប៉ុណ្ណោះនៅជុំវិញផ្ទៃព្រះពុទ្ធក៏មានទេសភាពយ៉ាងស្រស់បំព្រង ដោយគេបានដាក់ដាំស្មៅសិប្បនិម្មិតយ៉ាងសម្រាប់អ្នកទេសចរ ចូលទស្សនា និង ថតផ្ដិតយករូបភាពយ៉ាងស្រស់ត្រកាលផងដែរ។

យ៉ាងណាមិញទីនេះត្រូវបានគេចាត់ទុកថាជាកន្លែងទាក់ទាញមួយក្នុងចំណោមកន្លែងដែលមិនគួរមើល រំលងនៅក្នុងខេត្ត Suphan Buri  ដូច្នេះបើអ្នកណាបានទៅលេងខេត្ត Suphan Buri សូមកុំភ្លេចអញ្ជើញទៅកាន់ទីតាំងនេះកុំខាន៕ ប្រភព៖ ​Sanook