ប្រទេសថៃ៖ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ១០២២ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា ប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺអុតស្វាថ្មីមួយទៀតក្នុងប្រទេសដែលជាករណីទី៣ ទៅលើបុរសជនជាតិ អាល្លឺម៉ង់ ក្នុងខេត្តភូកេត។

ទាក់ទងនឹងករណីនេះផងដែរ លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានផ្តល់បទសម្ភាសបន្ទាប់ពីកិច្ចប្រជុំរបស់មន្ត្រីប្រតិបត្តិក្រសួងសាធារណការថា ថ្ងៃនេះមានករណីជំងឺអុតស្វាយ ឬ Monkeypox មួយករណីទៀតហើយ ដែលជាករណីទី៣ នៅក្នុងប្រទេស ក្រោយពីធ្វើការពិនិត្យនៅមន្ទីរពិសោធន៍lab  ហើយបានបញ្ជាក់ថាករណីទី៣នេះជាអ្នកជំងឺភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិអាល្លឺម៉ង់។ ក្នុងនោះអ្នកជំងឺបានធ្វើដំណើរចូលប្រទេសថៃកាលពីថ្ងៃ ទី១៨ ខែ កក្កដា ឆ្នាំ ២០២២ នៅក្នុង ខេត្ត ភូកេត ហើយគេសន្និដ្ឋានថាអ្នកជំងឺអាចឆ្លងពីបរទេសមក។

ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា អ្នកជំងឺជនជាតិអាល្លឺម៉ងម្នាក់នេះបានមកធ្វើការត្រួតពិនិត្យភ្លាមៗ ក្រោយពីគេមានរោគសញ្ញាជំងឺអុតស្វា ពោលគឺមានគ្រុនក្តៅ កូនកណ្តុររីកធំ ក្រោយមកកន្ទួលចាប់ផ្តើមកើតមាននៅលើប្រដាប់បន្តពូជ ហើយរាលដាលពេញរាងកាយ ហើយសម្រេចមកកាន់មន្ទីរពេទ្យដើម្បីត្រួតពិនិត្យ និងធ្វើតេស្តរកជំងឺ។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃកាលពីកន្លងមកធ្លាប់បានរកឃើញករណីអ្នកមានផ្ទុកជំងឺអុតស្វា ក្នុងប្រទេសចំនួន២ករណីរួចមកហើយ ដោយអ្នកជំងឺដំបូងជាជនបរទេសសញ្ជាតិ នីហ្សេរីយ៉ាអាយុ២៧ឆ្នាំ  និងបុរសជនជាតិថៃអាយុ ៤៧ឆ្នាំម្នាក់ដែលបានរកឃើញមានផ្ទុកជំងឺអុតស្វា។

យ៉ាងណាមិញនាពេលបច្ចុប្បន្ននេះជំងឺឆ្លង អុតស្វា ឬ Monkeypox កុំពុងតែឆ្លងរីករាលដាលស្ទើរទូទាំងពិភពលោក ទើបអង្គការសុខភាពពិភពលោក WHO បានចេញសេចក្តីប្រកាសឱ្យមានការប្រុងប្រយ័ន្ន ក្នុងការប្រាស្រ័យទាក់ទងគ្នា ជាពិសេសក្រុមភេទបុរសស្រឡាញ់បុរសដែលមានអត្រាខ្ពស់ និងមានឱកាសឆ្លងច្រើនជាងគេក្រុមប្រភេទមនុស្សដ៏ទៃ៕ ប្រភព៖ Sanook