ម្ទេសប្លោកជាទូទៅត្រូវបានគេដឹងថា មានចំនួន៣ពណ៌គឺ ពណ៌ក្រហម ពណ៌លឿង និងពណ៌បៃតង ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ និងមានវីតាមីន A , C ជាច្រើន។ ជាងនេះទៅទៀតវាក៏សម្បូរទៅដោយវីតាមីន B6 សារធាតុប្រឆាំងអុកស៊ីតកម្ម និងបេតាការ៉ូទីនផងដែរ ។ ទន្ទឹម​នឹង​នេះ ម្ទេស​ប្លោក​ពណ៌​លឿងក៏ត្រូវបានគេដឹងថា​សម្បូរ​ទៅ​ដោយសារធាតុ​ប៉ូតាស្យូម ជាតិ​សរសៃ និង​វីតាមីន A និង C។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzSe7h2yPeFGI1iEHxqceI85vo9EbjQmEt_BeG5-7XEY8o7X-gyQCjJqoACweK22Eqt_PH2LGIzFdtgNYjnqSeex6eiIRiN43oAAgg9TZH66REGEQG07mRwLHR8-AgCf_0_jlUWtxXP5Ko8Mf8lDR43xOrAQ4er9kU4P7hjS_g4m4D_LjwVS6dbaCUxg/s1200/photo_2022-08-03_15-56-19.jpg

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាម្ទេសប្លោកមានច្រើនពណ៌ ហើយតម្លៃរបស់វាក៏ខុសគ្នាផងដែរ? ហើយ​តើ​អ្នក​ធ្លាប់ដឹងដែរឬទេ ថាម្ទេសប្លោក​ពណ៌មួយណាដែល​ល្អ​បំផុត​សម្រាប់​សុខភាព?

ជាទូទៅម្ទេសប្លោកក្រហមមានរសជាតិផ្អែម ហើយភាគច្រើនត្រូវបានគេប្រើប្រាស់ក្នុងទម្រង់ជាសាឡាដ ឬដុតដើម្បីចម្អិនអាហារ។ ដោយសារតែម្ទេសប្លោកក្រហម ត្រូវការពេលយូរក្នុងការដាំដុះ ដូច្នេះហើយទើបជាហេតុធ្វើឲ្យវាមានជីវជាតិច្រើនបំផុត ព្រមទាំងមានតម្លៃថ្លៃជាងគេផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidymSb2GhHzPB0mxQYBWiZ9qLk-D4t9XFxqaTzm-o3RlQcowLe8YF9Udf7jZt3vgKg1oxo1GlbBKxjhOD75YBa1A-CoDxxIrZYER-nPfneGPgZJjM9VlfDvjjWnhqAqUkZWscmHaE7MIo4w8q6SrLrDfsGGEp_L5nslYxJ0ahCejzYl2K-8lqlDF4D0Q/s1200/bell-peppers-do-the-different-colors-really-taste-any-different.jpg
យ៉ាងណាមិញប្រសិនបើអ្នកចង់បន្ថែមវីតាមីន C អ្នកអាចបន្ថែមម្ទេសប្លោកទាំងនេះទៅក្នុងរបបអាហាររបស់អ្នក។ ដោយម្ទេសប្លោកគ្រប់ប្រភេទសុទ្ធតែមានផ្ទុកនូវវីតាមីន C ដែរជាសារធាតុចិញ្ចឹមដ៏សំខាន់មួយក្នុងការជួយឱ្យរាងកាយបង្កើតជាលិកាឡើងវិញ ព្យាបាលការខូចខាត ព្រមទាំងជួយឲ្យរាងកាយស្រូបយកជាតិដែកបានល្អផងដែរ។ បន្ថែមពីលើវីតាមីន C ម្ទេសប្លោកក៏មានផ្ទុកនូវវីតាមីន B6 , K , A និង E រួមជាមួយនឹងសារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន។ នៅពេលដែលទុំ វាក៏លក្ខណៈសម្បត្តិប្រឆាំងនឹងអុកស៊ីតកម្ម ផងដែរ ។

ជាងនេះទៅទៀត សារធាតុ Lutein និង zeaxanthin ដែលមាននៅក្នុងម្ទេសប្លោកពណ៌បៃតងក៏មានសារៈសំខាន់សម្រាប់សុខភាពភ្នែករបស់យើង។ លើសពីនេះ ម្ទេសប្លោកក្រហមក៏មានបរិមាណ lycopene ដែលធ្វើឲ្យមានសុខភាពល្អផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM11qyhDbmsS13dkmro03XrLrRPvXCAxYdai9ggQ65aNcpLYBMpuEx6c6hdTqGDU-PqaZzPE0T7_AFTCZo13WZO86d49X8dwbH7g4mSvQgvcOeHBw_3en2GjmDOcqb8ZuNS1a0R4MJwgGUjdPA1vlBee4Yh22s3QiwbWFI9FBJ-5N-JguvAB-owF5SiA/s800/California-Style-Stuffed-Bell-Peppers.jpeg
សរុបមកម្ទេសប្លោកគ្រប់ពណ៌ទាំងអស់សុទ្ធសឹងតែមានប្រយោជន៍សម្រាប់សុខភាពលោកអ្នក នឹងផ្ដល់នូវវីតាមីន នឹងសារធាតុចិញ្ចឹមគ្រប់ផ្នែកទាំងអស់នៃរាងកាយ ។ ដូច្នេះលោកអ្នកអាចរីករាយជាមួយការទទួលទានវាដោយសុវត្ថិភាព និងតាមចំណង់ចំណូលចិត្តរបស់អ្នក ។