ជំងឺនៃភាពស្លេកស្លាំង គឺជាជំងឺមួយប្រភេទដែលតែងតែកើតមានឡើងនៅពេលដែលចំនួនកោសិកាឈាមក្រហមទាបជាងធម្មតា។ ជាងនេះទៅទៀត បើអ្នក​មិន​បាន​ព្យាបាលវាទាន់ពេលវេលា​ទេនោះ វានឹង​វិវត្តន៍​កាន់តែធ្ងន់ធ្ងរ រហូតធ្វើ​ឱ្យ​រាង​កាយ​ខ្សោយ អស់កម្លាំង និងស្លេកស្លាំង ។ជំងឺក៏ត្រូវបានគេដឹងថា ភាគច្រើនកើតឡើងទៅលើស្រ្ដី ដោយសារតែពួកគេត្រូវឆ្លងកាត់ការមករដូវជាប្រចាំខែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcNAfnDjZOXj91cSKEeqOR78HaFNTVICVIPpAunsGYZA5uzVOaIiLoi-LvbMOuyyVfNO9tN8UxPh-eKFun-LUZuRNu2ZusWU7Sd4GhS81lONVUPGfcYa9JZtHra8NfAysj61Oo-ZkPwjiaOPMUAVcc3PqInACupPIbSQ3t5UK8Hn2i2CqlwClWRDlZSQ/s1440/are-you-anemic-the-signs-to-look-for-1440x810.jpg
ខាងក្រោមនេះគឺជាសញ្ញាទាំង៤ ដែលបង្ហាញថាអ្នកកំពុងតែប្រឈមជាមួយនឹងជំងឺស្លេកស្លាំងធ្ងន់ធ្ងរដែលមិនគួរព្រងើយកន្តើយឡើយ  ៖

–       ស្បែកស្លេកស្លាំងខុសពីធម្មតា

នៅពេលដែលរាងកាយកើតមាននូវជំងឺស្លេកស្លាំង នោះវានឹងបណ្ដាលឲ្យស្បែករបស់អ្នកប្រែជាស្លេកស្លាំងដោយសារតែខ្វះកោសិកាឈាមក្រហម។ កោសិកាទាំងនេះមានផ្ទុកអេម៉ូក្លូប៊ីនដែលដឹកអុកស៊ីសែនទៅកាន់កោសិកាផ្សេងទៀតនៃរាងកាយ។ ដោយឡែកចំពោះស្ត្រីជំងឺស្លេកស្លាំង ក៏អាចត្រូវបណ្តាលមកពីរបួស ការវះកាត់ ការសម្រាលកូន ឬការមករដូវច្រើន ផងដែរ​។ដោយអាការៈនៃជំងឺទាំងអស់នេះ អាចបណ្ដាលឲ្យអ្នកជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើ​មិន​បាន​ព្យាបាល​ទាន់​ពេលវេលា​ទេនោះ វា​នឹង​បង្កើន​ហានិភ័យ​នៃ​ផលវិបាក​ដ៏​គ្រោះថ្នាក់ ជាពិសេសចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiZtfTYeWOq5UfrX9Q7OKJQVjHt0uvj95J8lBzukiRlZtNJwVLp5CLy9CSLFSw3cWXxO7dOSmfMt4OULZ3lYkNkF-fCxX7cdDJjEqdA4vbV0XYlIs1Xvz_mkMxQlvSixj1_BVHXtLrcSWazXLT27TQB8q9Rn-lS0pI5FWTUMUzifwlV1lhJuIOlqDKcA/s722/cs-anemia-722x406.jpg
–       កើតមានដំបៅមាត់

ការកើតមានដំបៅមាត់ ក៏អាចទាក់ទងជាមួយនឹងជំងឺនៃភាពស្លេកស្លាំងផងដែរ។ជាមួយគ្នានេះភាពស្លេកស្លាំងទាំងអស់នេះ ក៏អាចបណ្ដាលឱ្យរាងកាយខ្វះវីតាមីនសំខាន់ៗជាច្រើនផងដែរ  ជាពិសេសវីតាមីន B12 និងជាតិដែក ដើម្បីបង្កើតកោសិកាឈាមក្រហម។ ព្រមទាំងធ្វើឲ្យអ្នកជម្ងឺ​ជួប​ប្រទះ​នឹង​ការ​បាត់​បង់​ចំណង់​អាហារ ខ្សោយកម្លាំង ដំបៅមាត់ និងឈឺក្នុង​មាត់​រយៈពេលយូរជាដើម … ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwIbH5yVO_tqIWq6MhWWh5pBqSHOMN8IvCsHc3lx-LBA2uvuz431lC9isC16Yh457WklXOIOAAZjGEtsjcM5CgCGXtgijmaZWh90LpeEv1DOIINi4B094HwiMle1Jd0EMjVTE_q0nRjLzzBp9YI2PniWCq4XAtLV_5o492FDp6Ii4EIi1Rn7bk9D08Qg/s1200/photo_2022-08-03_15-24-46.jpg
–       ឃ្លានអាហារឥតឈប់ឈរ

ការ​ឃ្លាន​អាហារឥតឈប់ឈរ បើទោះបីជាទទួលទានអាហាររួចទៅហើយក្ដី​ វាក៏អាច​ជា​រោគ​សញ្ញា​នៃជំងឺ​ភាព​ស្លេក​ស្លាំងផង​ដែរ។ដោយអ្នកដែលមានជំងឺស្លេកស្លាំង តែងតែមានអតុល្យភាពក្នុងការទទួលទានអាហារ ដែលបណ្ដាលឲ្យពួកគេតែងតែមានអារម្មណ៍ថាឃ្លាននូវអាហារសម្រន់ផ្សេងៗបន្ថែមទៀត ជាពិសេសចង់ទទួលទានអាហារសម្រន់ ជាជាងការទទួលទានបាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnMWbgFiOVx-animxduaMfHRmz_QHv_9rGenNJi0yA3CHoT2KwCiLg7nrKNWSGSe1kJrOCEGf1WvCDCzlrQ-t9tunj_oscCs4J98X6TbGQn5WSdd8BRhlqaeBhGJ1VJqRir5yXayKTFOReK68QZjRtjweTrqclecX3EjglGLm8VgAnkvOU3p8sktMbQQ/s1200/pic%20(1).jpg

–       ក្រចកងាយផុយ និងបាក់

កោសិកាទាំងអស់នៅក្នុងរាងកាយ គឺត្រូវការអុកស៊ីសែនចាំបាច់បំផុតដើម្បីដំណើរការ ដែរដូចគ្នាចំពោះក្រចកដៃ និងក្រចកជើងផងដែរ ។  នៅពេលដែលរាងកាយមានជំងឺនៃភាពស្លេកស្លាំង ក្រចកនឹងមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់នោះទេ។ ជាហេតុធ្វើឲ្យពួកគេមិនអាចបង្កើតកោសិកាថ្មី ដែលធ្វើឱ្យក្រចករឹងមាំបានឡើយ ដូច្នេះហើយទើបជាហេតុធ្វើឲ្យ អ្នកជម្ងឺងាយជួបប្រទះនឹងក្រចកស្ងួត ផុយ និងបាក់ ។