ខេត្ត​សៀមរាប៖​ ត្រឹមមួយប្រព្រិចភ្នែកធ្វើឱ្យមនុស្ស០៣នាក់បានបាត់បង់ជីវិតហើយមនុស្សជាច្រើននាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនវីរៈប៊ុនថាំ បុកជាមួយគោយន្តកន្ត្រៃហេតុការណ៍នេះនា​ថ្ងៃទី​២​ខែសីហា​ ឆ្នាំ២០២២​ វេលាម៉ោង​៥និង៣០នាទីល្ងាចនៅចំណុច ក្នុងភូមិគោកត្រំ ឃុំស្រណាលស្រុកក្រឡាញ់ ខេត្តសៀមរាប​។

បើ​តាមការអោយដឹងពីបងប្អូននៅចំណុចកើតហេតុបានប្រាប់ដឹងថាមុន​ពេល​កើតហេតុ​ រថយន្ត​បង្ក​ក្រុមហ៊ុនវីរៈប៊ុនថាំបាន​បើក​បរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណពាក់ស្លាកលេខ ភ្នំពេញ៖ 3E-1209 បានបើកបរទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុក​ ជាមួយនិងគោយន្តកន្ត្រៃបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឱ្យខាងគោយន្តកន្ត្រៃ ដាច់ជាច្រើនកំណាត់ បណ្ដាល​ឱ្យ​អ្នក​រួម​ដំណើរបាត់បងជិវិត០៣នាក់ក្នុងនោះមាន៖ស្រី០២និងប្រុស០១ ជាប្ដីប្រពន្ធនឹងគ្នារី រីឯអ្នករួមដំណើរផ្សេងទៀតរបួស​ធ្ងន់ធ្ងរ​ស្រាលជា​ច្រើន​នាក់​ហើយ​ផងដែរ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោកបានប្រាប់មកអង្គភាពសារព័ត៌មានឲ្យដឹងថា សាកសពជនរងគ្រោះទាំង០៣នាក់ជាអ្នករស់នៅភូមិជាមួយគ្នានៅក្នុងភូមិទឹកជុំ ស្រុកប្រនេតព្រះ ខេត្តបន្ទាយមានជ័យ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារនៃសពធ្វើបុណ្យតាមប្រពៃណីរីឯរថយន្តនិងគោយន្តកន្ត្រៃយកទៅរក្សាទុកនៅកន្លែងនគរបាលចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយគ្នា​ ៕

"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdcd4hFSFg4LpUGvg2kWDaUOXUeW2NLMJm2iY79AwZDarqV7ylliLmO1GaUHKVNMkaKJQqzz75Swcx8-86EL5KlIG-</p

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqps_tcOGgNKEtrgnZubaLn8NZIY0SDRuH2WfcclUyTmZskLRsLQKdOSrd_uw3e4hsS9K7JgPY5bVQwSwCw4F-D6VcCwdXvR5QCfaCzqYqhLgXp5LATHntijdK87vVmBGcFLCHojK_B5p08QGwfQpH462v5HkMjAw9vIPlkJkxNA2HFuLiG2X9PvFC/s960/296848025_602992171176006_5780736502765998843_n%20(1).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidFI8ytKVCQ873vFqDXjZvPzai74WKmvxfW94W6Vw9fC2_7VFUI4V--RJABjPM9JYexvJXfFXOyHHcy4VXKSk0ybYK8dYbMgiRfKKnE5-lejOmDdm98VmGR3ETy19eFDfyQv458TuoyGQ3a77EM6McLYuxsBYk5GWemKELeK75HidZRJ5ovBmh2GXi/s960/297227031_602992181176005_2901858727145760212_n%20(1).jpg