បរទេស៖ ក្លាយជារឿងដ៏ភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំងក្រោយពីវេជ្ជបណ្ដិតមកពីមន្ទីរពេទ្យអង់គ្លេស និងមន្ទីរពេទ្យប្រេស៊ីលបានរួមដៃគ្នាធ្វើការវះកាត់កូនភ្លោះជាប់ក្បាលគ្នាបានដោយជោគជ័យ ដោយការប្រើបច្ចេកវិទ្យាការពិតនិម្មិត VR ។

កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ មានសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន BBC បានឱ្យដឹងថា សមិទ្ធផលផ្នែកវេជ្ជសាស្រ្តដ៏សំខាន់មួយ ដែលបានធ្វើឡើងដោយក្រុមគ្រូពេទ្យវះកាត់មកពីមន្ទីរពេទ្យ Great Omond Street ក្នុងប្រទេសអង់គ្លេស និងមន្ទីរពេទ្យក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលរួមដៃគ្នាធ្វើការវះកាត់បំបែកកូនភ្លោះមានឈ្មោះថា Bernardo និង Arthur Lima ជនជាតិប្រេស៊ីលអាយុ ៣ ឆ្នាំ អ្នកទាំងពីរជាប់ក្បាលគ្នាតាំងពីកំណើត។

ការវះកាត់នេះផងដែរត្រូវបានធ្វើឡើងដោយការប្រើប្រាស់បច្ចេកវិទ្យាការពិតនិម្មិត VR ឬបញ្ជាតាមរយៈបច្ចេកវិទ្យា VR ដើម្បីបញ្ជា និងគ្រប់គ្រងការវះកាត់កូនភ្លោះឱ្យដាច់ចេញពីគ្នាបានដោយជោគជ័យ។ ហើយវាជាលើកទីមួយហើយ ដែលក្រុមគ្រូពេទ្យវះកាត់មកពីប្រទេសផ្សេងៗគ្នា បានសហការធ្វើការវះកាត់បំបែកក្បាលកូនភ្លោះដោយពាក់ Stethoscope និងធ្វើប្រតិបត្តិការក្នុងបន្ទប់និម្មិតរួមគ្នាក្នុងពេលតែមួយ។

យ៉ាងណាមិញវេជ្ជបណ្ឌិត Noor Ul Ovace Gilani ដែលជាគ្រូពេទ្យវះកាត់ និងជាស្ថាបនិកនៃមូលនិធិ Gemini Antwind ក៏ដូចជាអ្នកផ្តល់មូលនិធិដល់ការវះកាត់កុមារ បានបញ្ជាក់ថាការធ្វើការវះកាត់នេះត្រូវបានគេកំណត់ថាជាការវះកាត់កូនភ្លោះដ៏ស្មុគស្មាញ និងទទួលបានភាពជោគជ័យបំផុតមួយ៕ ប្រភព៖ Khoasod