បរទេស៖ ជនរងគ្រោះបីនាក់ម្ដាយកូនត្រូវបានគេជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពីប៉ូលិសបានសម្រុកចូលក្នុងផ្ទះដើម្បីរំដោះចេញពីក្នុងផ្ទះដោយសារតែប្ដីចិត្តអប្រិយបង្ខាំងទុកអស់រយៈពេល១៧ឆ្នាំ រហូតមានសភាពទ្រុតទ្រោមជាខ្លាំង ចំណែកជនល្មើលត្រូវជាឪពុកបញ្ជូនទៅកាត់ទោសទៅតាមផ្លូវច្បាប់។

កាលពីថ្ងៃទី៣០ ខែកក្ដដា មានសេចក្ដីរាយការណ៍ ពីទីភ្ញាក់ងារសារព័ត៌មាន​ BBC បានឱ្យដឹងថា ប៉ូលិសក្នុងប្រទេសប្រេស៊ីលបានធ្វើការវាយឆ្មក់ ដោយដាក់ពង្រាយកម្លាំងដើម្បីជួយសង្គ្រោះម្តាយនិងកូន២នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងផ្ទះរបស់ពួកគេជាច្រើនឆ្នាំមកហើយដោយសារតែជនសង្ស័យមានឈ្មោះថា Luiz Antonio Santos Silvaត្រូវជាឪពុក និងត្រូវជាប្ដី។

ក្នុងការជួយសង្គ្រោះជនរងគ្រោះទាំង៣នាក់នោះផងដែរត្រូវបានប៉ូលិសក្នុងតំបន់បញ្ជាក់ថា  ធ្វើឡើងក្រោយពីមានការសុំជំនួយពីអ្នកជិតខាងដែលរស់នៅក្បែរផ្ទះរបស់ជនសង្ស័យ ក្រោយមកក្រុមប៉ូលីសក៏បានរៀបចំកងកម្លាំងនាំទៅត្រួតពិនិត្យផ្ទះខាងលើដែលជាតំបន់ក្រីក្រ ស្ថិតនៅភាគខាងលិចនៃទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល។

ក្រោយពីក្រុមប៉ូលិសធ្វើការវាយឆ្មក់ចូល គេបានរកឃើញជនរងគ្រោះ ៣នាក់ ត្រូវជាប្រពន្ធ និងកូនៗ របស់ជនល្មើលដោយកូនៗមានអាយុ១៩ឆ្នាំ និង ២២ ឆ្នាំ ត្រូវបានជនសង្ស័យឃុំឃាំងអស់រយៈពេល១៧ឆ្នាំ ដោយការចងជើង និងដៃទាំងពីរ។

ប្រភពដដែលបានបន្តថា ម្តាយកូនទាំងបីនាក់មិនបានញ៉ាំអាហារអស់រយៈពេល ៣ ថ្ងៃជាច្រើនដងក្នុងអំឡុង១៧ឆ្នាំ ហើយក៏ជាជនរងគ្រោះនៃការរំលោភបំពានទាំងផ្លូវចិត្ត និងរាងកាយផងដែរ ចំណែកស្ត្រីដែលត្រូវជាម្តាយនោះទន់ខ្សោយខ្លាំងរហូតនិយាយមិនចេញ  ចំណែកកូនៗទាំង ពីរមានកាយសម្បទាខុសពីក្មេងទូទៅដែលចាប់ផ្ដើមដល់វ័យជំទង់ ហើយវាក្លាយជារឿងដ៏តក់ស្លុតជា ខ្លាំងដែលក្រុមមន្ត្រីប៉ូលិសបានគិតថាពួកគាត់អាចនឹងមិនមានជីវិតនៅមួយសប្តាហ៍ទៀតប្រសិនបើ គាត់នៅតែស្ថិតក្នុងស្ថានភាពបែបនេះ រួចក៏សម្រេចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្ហាមៗដើម្បីធ្វើការសង្គ្រោះបន្ទាន់ ព្រោះតែពួកគេខ្វះ អាហារូបត្ថម្ភ និង ខ្វះ ជាតិទឹកក្នុងខ្លួន។

ចំណែកជនល្មើសត្រូវបានក្រុមប៉ូលិសធ្វើការចាប់បានភ្លាមៗ និងបានបញ្ជូនទៅធ្វើការសាកសួរ និងចាត់ការទៅតាមផ្លូវច្បាប់បន្ត៕ ប្រភព៖ Khaosod