មហារីក​ក្រពះ​ពោះវៀន ​គឺ​ជា​មូលហេតុ​ចម្បងមួយដែលបណ្ដាលឲ្យមនុស្សទូទាំងពិភពលោកត្រូវបានបាត់បង់ជីវិត​ដោយសារ​ជំងឺនេះ។ ដោយជាទូទៅជំងឺមហារីកក្រពះពោះវៀនច្រើនកើតលើបុរសជាជាងស្រ្ដី ហើយហានិភ័យអាចកើនឡើងទៅតាមអាយុរបស់អ្នកជម្ងឺខុសៗពីគ្នា ។ ប៉ុន្តែជាញឹកញាប់គេតែងតែប្រទះឃើញថា ជំងឺនេះភាគច្រើនកើតទៅលើមនុស្សដែលមានវ័យលើសពី៤០ឆ្នាំ និងមានទម្លាប់មិនល្អក្នុងការរស់នៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYeLCuF_YXKmJwblFTINk8giTiYhJ_nZQ-cVKYVq1JEnFSiwvkJlOlkbPfrNkPrHx4CSOQ5MUsyjaX8ZNya04c-IThOQO5MkNirhxokpeWuoROFGriulUoqsHnAXpmXFCO8UcDrk8h_3zGY1S9Lkv1KbZlFAdwf92MSabzZxzkosQaWeBu3eDbKdic0Q/s1920/difference_between_acid_reflux_and_indigestion.jpg
ជាមួយគ្នានេះបើយោងទៅតាមលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Piyaphan Prukpanich ជាគ្រូពេទ្យផ្នែកខាងក្នុងនៃមន្ទីរពេទ្យ Chulalongkorn សមាគមកាកបាទក្រហមថៃ បានប្រាប់ឲ្យដឹងថា ជំងឺមហារីកក្រពះភាគច្រើនគឺបណ្ដាលមកពីកត្តាហ្សែន ជាតិសាសន៍ ប្រវត្តិជំងឺ និងគ្រួសារមានប្រវត្ថិនៃជំងឺមហារីកក្រពះពោះវៀន ឬមហារីកពីមុននៃសរីរាង្គផ្សេងទៀតដូចជា អូវែ ស្បូន សុដន់ ក៏ដូចជាកត្តាបរិស្ថាន និងអាកប្បកិរិយានៃការរស់នៅ ការទទួលទានអាហារមិនល្អ និងសម្បូរជាតិគីមីជាដើម ។ជាពិសេសនៅក្នុងអាហារដុត អាហារដែលមានជាតិ fermented ដូចជា ត្រីប្រៃ បង្គាក្រៀម បង្គា ត្រីប្រឡាក់ ប្រហិត មឹកស្ងួត សាច់ក្រកចិន។ល។  និងការជក់បារី ផឹកស្រា ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8BDzCyth2b9CShrJSqrZLO07sQe5tDsDj8H4rUoVygcttVwynaNduP3YAUKpzgd8Bt2ZCkAm2pteVP82vMx3rwWjZrggR9uOA1YquFdJmIqsTU_W2JP1qCJYR5dzogLmL9Xbb5eX4bvq82Eny3mUGB9BKn6WvPVpH1TmTFjx-LvwoK13fzlSgoZBDdg/s750/1020874.jpg
ដោយខាងក្រោមនេះគឺជាសញ្ញាគ្រោះថ្នាក់ទាំង ៩ ប្រភេទ ដែលបង្ហាញពីរោគសញ្ញានៃជំងឺ “មហារីកក្រពះ” ៖

    • ពិបាកលេបអាហារ
    • បាត់បង់ចំណង់អាហារ មានអារម្មណ៍ឆ្អែតលឿន ឬញ៉ាំតិច
    • ឈឺទ្រូងរ៉ាំរ៉ៃ ក្អួតចង្អោរពេលទទួលទានអាហារ ឬក្អួតឈាម
    • ឈឺពោះមិនបាត់
    • ឈឺពោះពេលយប់រហូតដល់គេងមិនលក់
    • លាមកខុសប្លែកពីធម្មតា ឬការផ្លាស់ប្តូរលាមកតូចខុសប្រក្រតី
    • លាមកខ្មៅ ក្រហម ឬឈាម
    • រាងកាយឡើងលឿង ភ្នែកលឿង ក្បាលពោះធំ
    • ស្រកទម្ងន់ដោយគ្មានមូលហេតុ ងាយអស់កម្លាំង និងស្លេកស្លាំង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUgBE-D8d1vJmE1Hcpto9SO6XQ1Ae5HyGlKmQXML-I1lkU_x3RreGGGH_QPMYtLJDoX-Ci7limq2zJX7zYWdXq1MH8tmLllxcuj9Po2cDjThqb0JLvfDI8llveH79NcWFA1PTfbh7m_E3abDhD-LcRq8aMkAgeLVkiRq822xV0cGTZucx5PRD2e-xxyg/s716/symptoms-gastrointestinal-cancer-colorectal-liver-stomach.jpg

ប្រសិនបើលោកអ្នកកំពុងតែមានអាការៈទាំងអស់នេះ ឬមានមួយក្នុងចំណោមអាការៈដែលបានរៀបរាប់ខាងលើ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលបានការពិនិត្យនិងព្យាបាលបានទាន់ពេលវេលា ។