បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ បានប្រព្រឹត្តទៅជាផ្លូវការ នៅពហុកីឡដ្ឋាន Stadion Manahan ស្ថិតក្នុងទីក្រុងសូឡូ ខេត្តស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ការប្រកួតក៏បានដំណើរការនៅថ្ងៃនេះផងដែរ ដោយមានកីឡាចំនួន ១០ប្រភេទបានបន្ត និងចាប់ផ្ដើមការប្រកួត។May be an image of 1 person and text

នៅក្នុងថ្ងៃនេះកីឡាការិនីជនពិការ វ៉ិត ចន្ថា មេដាយមាស លើវិញ្ញាសាលោតចម្ងាយ និងជាមេដាយមាសទី២ សម្រាប់កម្ពុជាគិតត្រឹមថ្ងៃទី១ ខែសីហានេះ។ ដោយឡែកមេដាយទី១របស់កម្ពុជាបានទៅលើវិញ្ញាសា កីឡាបាល់បោះពិការជិះរទេះនារី ដែលបានបំបាក់ថៃកាលពីព្រឹកមិញ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី១ ខែសីហា អត្តពលិកជនពិការដណ្តើបានមេដាយសរុប ៣គ្រឿង មាស២ សំរឹទ្ធ១៕May be an image of 3 people, people playing sports and text

ប្រភព: Cambodia 2023