ភ្នំពេញ៖ បច្ចុប្បន្ននេះអ្វីដែលពិបាករកជាងលុយទៀតនោះគឺភាពស្មោះត្រង់ ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សចាប់ផ្ដើមបាត់បង់សច្ចះភាព ក៏ដូចជាភាពស្មោះត្រង់ នេះក៏ព្រោះតែភាពលោភលន់ចង់បាននេះចង់បាននោះមិនចេះហើយ ទើបបណ្ដាលឲ្យភាពលោភលន់គ្របដណ្ដប់លើការគិតរហូតដល់ហ៊ានធ្វើគ្រប់យ៉ាងឲ្យតែបានរបស់ដែលខ្លួនចង់បានទោះក្នុងវិធីណាក៏ដោយ។

ជាក់ស្ដែងស្រ្ដីម្នាក់ ត្រូវបានគេជួលឲ្យមកធ្វើម៉ែដោះកូនរបស់គេ ស្រាប់តែបែកគំនិតគិតថាក្មេងមិនដឹងអីផងនោះ បានល្បួងឲ្យកូនម្ចាស់ផ្ទះដោះគ្រឿងអលង្ការឲ្យខ្លួនទុក រួចបន្លំយកទៅដាក់បញ្ចាំយកលុយធ្វើព្រងើយ ខណៈសកម្មភាពលួចមិនមែនមានតែម្ដងទេគឺមានច្រើនដងរួចហើយ។

យ៉ាងណាមិញយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Phorn Sophary ដែលត្រូវជាម្ដាយរបស់ក្មេងស្រីនោះបានរៀបរាប់ឲ្យដឹងថា៖ «ប្រហែលស្មានថាក្មេងល្ងង់ អត់ស្គាល់bellaទេហី? កំពូលត្រង់លើលោក 
ពេលម៉ាមីសួរថាជញ្ជៀនទៅណា ? លើកដៃសំពះម្តាយ “កុំវ៉ៃអូនណា អូនអត់ខុសទេ ពេលអុីនាំអូនមុជទឹកអុីប្រាប់អោយអូនដោះជញ្ជៀនខ្លាចបាត់ ពេលដោះហើយអុីយកជញ្ជៀនទុកហោប៉ៅខោអុីពណ៌ black “
ម៉ែដោះថ្មី មកនៅបាន4ថ្ងៃ លួងកូនខ្ញុំអោយដោះជញ្ជៀនពីដៃយកទៅបញ្ចាំ ( ពេលសួរនាំទើបដឹងថា មិនមែនជាលើកទីមួយដែលធ្វើបែបនេះ ) បញ្ចាក់ : អរគុណបងប្អូនសំរាប់បំណងល្អ ប៉ុន្តែតាមធម្មតាគឺអត់ដែលពាក់គ្រឿងអលង្កាអោយកូនទេ តែនេះលោកយាយគាត់ទើបទិញជាកាដូអោយបាន2ថ្ងៃ»

ដោយឡែកស្រ្ដីដែលត្រូវជាមេដោះនោះត្រូវបានម្ចាស់ផ្ទះសម្រេចបញ្ជូនទៅឲ្យសមត្ថកិច្ចដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕