ភ្នំពេញ៖ នារីរូបស្រស់មួយរូប ដែលមានវ័យទើបតែ២២ឆ្នាំប៉ុណ្ណោះ បានសម្រេចចិត្តបញ្ចាប់ជីវិតខ្លួនឯងដោយពីលោតពីលើអគារខុនដូ Sky Tree Hotel ជាន់ទី២៥ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅអគារខុនដូ Sky Tree Hotel​ ទីតាំងចុះពីផ្លូវលេខ៧០បន្តិចស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមការឲ្យដឹងពីប្រភពព័ត៌មានដ៏ជាក់លាក់មួយបានបង្ហើបឲ្យដឹងថា នារីរងគ្រោះនោះមានឈ្មោះ មួយ ទៀង អាយុ២២ឆ្នាំ មានបងប្អូន៣នាក់ ស្រីទាំង៣ នាងគឺជាកូនស្រីច្បងក្នុងគ្រួសារ ម្តាយត្រូវបានស្លាប់កាលពី៤ឆ្នាំមុន ឪពុកជាអ្នករត់កង់បីឥណ្ឌា  និងជាសន្តិសុខក្នុងក្រុមហ៊ុនឯកជនមួយ នាងជាអ្នកលក់ឡេ online បេីតាមការរៀបរាប់ពីសាច់ញាតិ នាងមានជំងឺបាក់ទឹកចិត្ត (Depression) ហើយមុនពេលកើតហេតុនាងក៏បានឈ្លោះប្រកែកជាមួយនឹងសង្សាររបស់ខ្លួនតាមរយៈទូរស័ព្ទ នៅពេលនោះសង្សាររបស់នាងបានខលទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងខុនដូរ ដេីម្បីឲ្យទៅជួយមើលតែជាក់ស្ដែងខុនដូបន្ទប់របស់នាងត្រូវបានចាក់សោបិតជិត មួយសន្ទុះក្រោយមកក៏ត្រូវបានលោតទម្លាក់ចុះមកខាងក្រោមតែម្ដង។

ជាមួយគ្នានេះដែរកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំងសមត្ថកិច្ចជំនាញកំពុងតែស៊ើបអង្កេតពាក់ព័ន្ធទៅនឹងការធ្លាក់របស់នារីម្នាក់នេះ នឹងធ្វើកោសល្យវិច័យទៅលើសាកសព ដើម្បីរកមូលហេតុនៃការធ្លាក់ស្លាប់ រួចក៏សម្រេចបញ្ជូនសាកសពទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕