យោងតាមទំព័រមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ការចូលទៅកាន់ប្រទេសថៃតាមរយៈ ច្រក ៤០០ ស្រុក សំឡូត អាចទៅលេងប្រទេសថៃបានដោយមិនចាំបាច់ប្រើប្រាស់ Passport ឡើយ។

ទំព័រដដែលបានឱ្យដឹងថា អ្នកចង់ចូលអាចចំណាយថ្លៃសំបុត្រត្រឹមតែ ២០០០រៀលប៉ុណ្ណោះ ដោយអាចយកម៉ូតូ ឬ ឡានជិះចូលក្នុងប្រទេសថៃ ដល់ទីរួមស្រុកបរៃ នៃប្រទេសថៃបាន។

បន្ថែមពីលើកនេះ នៅទីរួមស្រុកបរៃនៃប្រទេសថៃនេះ មានផ្សារណាត់រៀងរាល់ថ្ងៃពុធ និង ថ្ងៃសៅរ៍ ហើយនៅមានរមណីយដ្ឋានទឹក ធ្លាក់ ខ្លង់កែវផងដែរ៕

Image 2022 07 28 12 56 25