​​​លោក​ ស្រី ពុធ​ ធីតា ប្រធាន​ក្លឹប​បឹង​កេត និង​ប្រធាន​គណៈកម្មការ​បាល់ទាត់​នារី​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​​ដែល​កំពុង​ដឹកនាំ​ក្រុម​ U18 នារី​កម្ពុជា ​ទៅ​ប្រកួត​ព្រឹត្តិការណ៍ AFF U18 WOMEN’S CHAMPIONSHIP 2022 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា នារី​ៗ​​ដែល​លះបង់​មក​លេង​បាល់ទាត់​ប្រឈម​ខ្លាំង​ណាស់ ដូច្នេះ​គឺ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​មហាជន​ឲ្យ​បាន​ខ្ពស់​។

សម្រាប់​ការ​លះបង់​របស់​ក្រុម​​នារី​ៗ​​លោក​​ស្រី​ ពុធ ធីតា បាន​លើក​ឡើង​ថា “​​មុន​ពេល​គាត់​(​នារី​ៗ) ​មក​លេង​បាល់ទាត់​​បាន​គាត់​ប្រកួត​ប្រជែង​ច្រើន​ណាស់។ ត្រូវ​ប្រឈម​ជា​មួយ​គ្រួសារ​គាត់​អ្នក​ខ្លះ​ទៅ​ឪពុក-​​ម្ដាយ​មិន​ឲ្យ​លេង​អី​ចឹង​ទៅ។ យើង​គិត​មើល​ម៉ែ-ឪគេ​ម៉ែ-​ឪ​យើង​អ្នក​ណា​ខ្លះ​ចង់​ឲ្យ​កូន​ស្រី​មក​លេង​បាល់ទាត់​នោះ​មិន​ងាយ​ទេ​។ អ៊ីចឹង​ទម្រាំ​គាត់​ក្លាយ​ជា​កីឡា​ការិនី​បាន​គាត់​ប្រឈម​ខ្លាំង​ណាស់ ​ដូច្នេះ​សូម​ឲ្យ​ទស្សនិកជន​ឲ្យ​តម្លៃ​គាត់​​​ឲ្យ​បាន​ខ្ពស់​ផង​”៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbRtgYVI9GI6n8Oo9QaD0X827lzoruoogORRp4syCAaEJT1qxV7JR5Zs2FAnS51fU6eOWW9VfLIIX65rDJeHLNG1_gzV-Fx4tD93o7CyTFwqIWQIgs4DIBIbsBTuDOvTuQK9jrfGYnm46G4CZOYZHJRK20tVP3Tu_OnzV0bdYmswWg5gYgIq0UJVIF/s1100/62de102cc8d00_1658720280_large.jpg