រាជធានីភ្នំពេញ, ២២ កក្កដា ២០២២ – ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីបូកសរុបសមិទ្ធិផល និងការទទួលស្គាល់នូវភាពជោគជ័យរបស់ភ្នាក់ងារដែលសម្រេចបានរយៈពេលពាក់កណ្តាលឆ្នាំ ២០២២ និងការដាក់ចេញផែនការសកម្មភាពបន្តបន្ទាប់ ដើម្បីពង្រីកវិសាលភាពក្នុងការចាប់យកចំណែកទីផ្សារខុនដូដែលកំពុងមានការរីកចម្រើននៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl3qwSAi-Zh6D4pcJRzl-UDLQPDXJa9EtXZ0KEi4Dwtkml7bOJE9Z0XckP-sjRJdS822mgZnzk7AFzGSS88tBwBhHcuzpKRjE0O3Z6JoLkLA1MfKWfGajBJ4u2RNryzv-kg4I8tCNQhBAFsp0U_N6o6EL-DMnI--l3--d8HYDk0poWwjMe7d3Ao_Ii/s6000/DSC01174.JPG

ក្រុមហ៊ុន ERA Cambodia បានរៀបចំកម្មវិធីទទួលស្គាល់សមិទ្ធិផល និងអាជីពការងារ ឬហៅថា Career Advancement Day នៅឯភោជនីយដ្ឋានទន្លេបាសាក់ II។ ក្រុមហ៊ុនតែងរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងការជំរុញលើកទឹកចិត្ត និងតម្រង់ទិសដៅក្រុមការងារ និងភ្នាក់ងារលក់ ដើម្បីបង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ ​​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEtI0cB7OeYHbv7sHvO3CrCrmYPboHS_e9hhdah09Gq78TjVJX2pfwUGoWh_Svwj_GhFOe64vuERH22AIWhK17BvTL2MNZajYZ34wP55JRwkpaTeks1yQIBPvPls3Duar_k25IyDn33gD8ThQ5eaqPFzIeUPjNFSfghyRIdUGxmXeh3ZrPjdHvSiSL/s6000/DSC01106.JPG

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានលើកឡើងថា ក្រុមហ៊ុនតែងបង្កបរិយាកាសការងារល្អៗដល់បុគ្គលិកទាំងការបណ្តុះ​បណ្តាល និងតែងរៀបចំកម្មវិធីធំៗ ដើម្បីបង្ហាញការទទួលស្គាល់ពីសមិទ្ធិផល តាមរយៈការផ្តល់ពានរង្វាន់ វិញ្ញាបនបត្រ និងដំឡើងតួនាទីជាដើម។ ​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVsdOOYslkfQgXj8FpG5uewgcBtNSlN8NXBSTpMopSVx2KOo4zCHsnAb2UtgenhYg1KnFm_kN1UdkLDUds9Vwm3SvOuk-0dRI9pRFxa36I5Q0xw3wAtjYVUsfmLHV90jdP16-ylSvrjSci1rYRF2O19UjHP_LSr4DP3zpV0psnpyBnes41IbtdFSZz/s6000/DSC01057.JPG

លោកថ្លែងថា៖ «ទោះឋិតក្នុងស្ថានភាពដែលបង្កឡើងដោយបញ្ហាកូវីដ-១៩ ក៏ភ្នាក់ងារលក់របស់យើងនៅតែបន្តការខិតខំ និងបោះជំហានឥតឈប់ឈ ដើម្បីជួយសម្រួលការទិញ លក់ ដល់អតិថិជន។ ហើយទាំងនេះក៏ព្រោះតែអតិថិជនចាប់ផ្តើមយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPxbUG36bcyLNm8KYrAUt6OdqEqxAzr32afjx3z5A_Bw4k4aQGceilxj3doVnjo1tCD17cVrKarFmR2FTh41N4KnuhbTEXDCL_XWCYbQS0gHR7veeG5hJBlxg69Zbj_B1taPQJ_6E6Dc3NcCYROCvwVMC_KN-ueBqESd8eKSqQCn3z-Egv2_pNNR4d/s6000/DSC01001.JPG

កម្មវិធី Career Advancement Day របស់ក្រុមហ៊ុន ERA Cambodia ទទួលបានការចូលរួមសហការគាំទ្រពីគម្រោងអភិវឌ្ឍន៍ខុនដូធំៗដូចជាគម្រោង Morgan EnMaison, La Vista, R&F និងគម្រោងខុន Time Square​ ហើយម្ចាស់គម្រោងខុនដូទាំងនេះក៏បានប្រកាសបញ្ចុះតម្លៃពិសេស ខណៈដែលក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាវិនិយោគដោយផ្តោតលើវិស័យអចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain​​ ក៏បានបង្ហាញវត្តមានជាអ្នកគាំទ្រដ៏សំខាន់នៅក្នុងកម្មនេះផងដែរ។​
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoiD3T8mSeESXoaUqBP76Mu0XZOB8ic51ySbYio32iIWD0mqjK4GRtWO4-gLTtRy2bQrJxFIZGKWyO_ew1e3sYBn0IA-Gg3BidqF-AaH8nyCoW7MlrH9_doHaoGVq4dREH3d4enlrlfoHI6JwnO1izBSmvcGDF2dRMkC1fu292JyWH7XNLhFo4SKcu/s6000/DSC00973.JPG
ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧២ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បច្ចប្បន្នក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយនេះមានភ្នាក់ងារអាជីពប្រមាណ ៤០ ០០០នាក់ ជាមួយការរិយាល័យប្រតិបត្តិការដល់ទៅ ២ ២០០ ការិយាល័យ នៅទូទាំង ៣៧ ប្រទេសលើពិភពលោក​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpv_3n_8sfMDLzS2LJK77-AHzlsslHjN0oqFt0cAFnIAnPLYUvMtXffY18ZuI_6DEzrjTUY6VqoeocWQEmZoPsXzxqXSH4fvTl56PkGEp9BkER3gB-Jwgi07PEZsF11G43llfQ6_NlVr2KqfHuaqryoNTFBYkuNgA5SP8GpmmSAuAZ0AWEa79xR0mt/s6000/DSC01639.JPG

ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៨ ដែលដឹកនាំដោយលោក ខន គង្គា ជាអគ្គនាយក និងនាយកប្រតិបត្តិ។  ERA Cambodia ជាក្រុមហ៊ុន​មានឯកទេសទិញ លក់ និងជួល​ខុនដូ ដោយ​ផ្ដោតលើ​តំបន់​សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្ន​ក្រុមហ៊ុន​មានភ្នាក់ងារប្រមាណ ​១ ៥០០នាក់ សម្រាប់​បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8YBv1miQ-9txVObhWkgNYthY5pfEi7BkPMTp_kSz3gy8M6M37Rg_P7qwSPSAvCFwEO-cDlHHO8KTFemHxo8JOyH_odkaCmj3MGgEPvIIyjdmquu8lR2rsbi3QLknhzWmnSeyHg1ChYcZLQXuy1cWi5goY1hPI0oQbI4ir7YpeySzgluu0e6Jg9JBA/s6000/DSC01557.JPG

រយៈពេលជាង ៤ ឆ្នាំនៃវត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុននេះទទួលបានការសហការដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះបូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9juQxfcdv7sAa134liM4zJnhQWyRyzliDAjULn_a3IGevcnqJgdGpqeu7p3L_TY2M-HcBVXoEjefUMc033vHq-8PYBRPhpQscpzWA7jcxzuJbY49yQd5nvnWA9K8_6VHZ9_a2N4oJKEpnR96GsW5cAt5JrfR-d3fvDCkOkuJrOO1kShD5kfRetSPE/s6000/DSC00979.JPG

បើតាមអគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានបញ្ជាក់ថា រយៈពេល៤ឆ្នាំចុងក្រោយនេះ យុវជនកម្ពុជាដែលរស់នៅទីក្រុងភ្នំពេញដែលទិញខុនដូតាមរយៈ​ក្រុមហ៊ុន ERA Cambodia ភាគច្រើនគឺជាយុវជនក្នុងស្រុកដែលមានវ័យចន្លោះពី ២៥ ទៅ ៣៥ឆ្នាំ និងមួយចំនួនទៀតជាពលរដ្ឋខ្មែរ​រស់នៅបរទេស ទិញទុកវិនិយោគ។​​ លោកបន្ថែមថា អនាគតខុនដូនឹង​ក្លាយជាតម្រូវការចម្បងរបស់យុវជនកម្ពុជា ហើយរាជធានីភ្នំពេញជាទីតាំងយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់ខុនដូ៕