កសិដ្ឋានដាំដំណាំ ដោយមិនប្រើប្រាស់ដី បែបអ៊ីដ្រូប៉ូនិចឈ្មោះ Bustanica នៅក្នុងទីក្រុងឌូបៃ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ និងបានជាប់ឈ្មោះជាកសិដ្ឋានដែលមិនប្រើប្រាស់ដីដាំដំណាំដែលធំជាងគេបំផុតលើពិភពលោក។

កសិដ្ឋានដ៏ធំអស្ចារ្យនេះមានផ្ទៃក្រឡាសរុបដល់ទៅ ៣៣០ ០០០ហ្វីតការ៉េ ឬត្រូវជាង ៣០ ០០០ម៉ែត្រការ៉េ អាចបង្កើនសមត្ថភាពទទួលផលដល់ទៅ ១​ ០០០ ០០០គីឡូក្រាម ជាផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ជារៀងរាល់ឆ្នាំ ខណៈដែលដំណើរការនៃការដាំដុះដំណាំទាំងអស់បានប្រើប្រាស់ទឹកត្រឹមតែ៥ភាគរយប៉ុណ្ណោះនៃការប្រើប្រាស់ទឹកក្នុងការដាំដំណាំធម្មតាតាមបែបបុរាណ។Emirates Flight Catering Opens World's Largest Hydroponic Farm in Dubai | News Wings

ប្រព័ន្ធប្រើប្រាស់ទឹកដ៏សន្សំសំចៃ និងមានប្រសិទ្ធភាពខ្ពស់បំផុតត្រូវបានបំពាក់នៅកសិដ្ឋាននេះ ហើយជាលទ្ធផល Bustancia អាចចំណេញទឹកដល់ទៅ ២៥០លានលីត្រជារៀងរាល់ឆ្នាំធៀបទៅនឹងការដាំដុះនៅដីធម្មតាដើម្បីទទួលបានផលក្នុងទំហំដូចគ្នា។ លើសពីនេះកសិដ្ឋាននេះនឹងមិនផ្តល់ផលប៉ះពាល់ដល់បញ្ហាបរិស្ថានពិភពលោកឡើយ ទាំងធនធានដី ការប្រើប្រាស់ទឹក និងផលិតផលពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងសង្វាក់នៃការបំពុលបរិយកាស។Dubai: World's largest vertical farm opened, uses 95% less waterមិនតែប៉ុណ្ណោះកសិដ្ឋាន Bustanica ក៏បានធ្វើការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមវដ្តផលិតកម្មដើម្បីធានាឲ្យបានថា ផលិតផលទាំងនោះមានលក្ខណៈស្រស់ៗ និងអនាម័យខ្ពស់ ហើយប្រកបដោយការដាំដុះដែលគ្មានថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ ឬសារធាតុគីមីណាឡើយ៕This vertical farm in Dubai is the largest in the world | WIRED Middle East

ប្រភព: TheNewsTimesBD