រាជធានីភ្នំពេញ៖ មហាជនច្បាស់ជាបានជ្រាបរួចមកហើយជាមួយនឹងអតីតតារាកំប្លែង អ្នកនាងខ្ញុង នៅក្នុងប៉ុស្តិ៍ទូរទស្ស CTN ដែលធ្លាប់ប្រកាសទាក់ថាខ្លួនជាប់បំណុលគេរាប់ម៉ឺនដុល្លារ ​ព្រមទាំងបានអំពាវនាវដល់សម្បុរសជនជួយ ប៉ុន្តែចុងក្រោយក៏បានស្ងប់ស្ងាត់ទៅវិញ ក្រោយពីបានសម្រុះសម្រួលជាមួយម្ចាស់បំណុល។ ប៉ុន្តែថ្មីៗនេះអ្នកនាងបែរជាប្រកាសលក់ផ្ទះដោយអះអាងថា យកមកសងបំណុលគេ។

កាលពីកន្លងទៅអ្នកនាង ស្រេង ​សុកាន់ដា ហៅ អ្នកនាងខ្ញុងបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលក្រោយប្រកាសថាខ្លួនជាប់បំណុលគេចំនួន ៥៧ ម៉ឺនដុ​ល្លារ និងបានស្វែងរកសម្បុរសជនជួយក្នុងការដោះបំណុលនេះ ប៉ុន្តែ ក្រោយមកក៏មានការស្ងប់ស្ងាត់ទៅវិញមួយរយៈធំក្រោយការសម្រុះសម្រួលជាមួយនឹងម្ចាស់បំណុល​។

ជាមួយគ្នានោះនៅពីក្រោយនៃភាពស្ងប់ស្ងាត់ និងការទឹកមុខរីករាយមកវិញ មហាជនមួយចំនួនធំយល់ថា អ្នកនាងកំពុងតែមានពន្លឺជីវិតសារជាថ្មីម្ដងទៀត  ព្រមទាំងមានមុខរបស់ លក់ផ្អក ប្រហុកបានយ៉ាងកាក់កប។ ប៉ុន្តែផ្ទុយស្រឡះពីការគិត ស្រាប់តែក្នុងពេលថ្មីៗនេះ អ្នកនាងខ្ញុង បានប្រកាសទាំងទឹកភ្នែកក្នុងបណ្ដាញសង្គម ដើម្បីលក់ផ្ទះដែលខ្លួនកំពុងរស់នៅ ដោយអះអាងថាលក់ផ្ទះសម្រាប់សងបំណុលគេ ព្រោះម្ចាស់បំណុលមិនព្រម រងចាំការសងប្រាក់កាមដំណើរនោះទេ ហើយប្រាក់ដែលបានពីការលក់ ប្រហុកផ្អក ក៏មិនសូវបានចំណូល និងមិនដាច់ដូចមុន ដែលពីបាកក្នុងការដោះបំណុសគេ ដូច្នេះមានតែសម្រេចចិត្តលក់ផ្ទះដែលកំពុងរស់នៅដើម្បីដោះបំណុល៕