ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះអតីតតារាម៉ូដែលស្រី កេត សូរ៉ា ដែលមានារូបសម្រេស់យ៉ាងល្អស្រស់សោភា បានជ្រើសរើសផ្លូវបញ្ចាប់ជីវិតការធ្វើអត្តឃាត ខណៈដំណឹងមួយនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ម្នាក់ៗស្ទើរតែមិនជឿ ហើយរឹតតែមិនអាចទទួលយកបាននូវរឿងមួយនេះជាពិសេសគឺក្រុមគ្រួសាររបស់កញ្ញាតែម្ដង។

យ៉ាងណាមិញ គ្រួសារសពក៏មិនបញ្ជាក់ពីមូលហេតុនៃការធ្វើអត្តឃាតរបស់រូបនាងឡើយ ថាតើបណ្តាលមកពីអ្វី រហូតដល់ថ្នាក់ធ្វើឲ្យ អតីតតារាស្រីរូបនេះសម្រេចបញ្ចប់ជីវិតយ៉ាងដូច្នេះ។ ផ្ទុយទៅវិញ គេក្រឡេកឃើញប្រភពមិត្តភក្តិជិតស្និតរបស់រូបនាង បានបង្ហើបថា នេះបណ្តាលមកពីជំងឺបាក់ទឹកចិត្ត ដែលធ្វើឲ្យ មិត្តភក្តិបងប្អូនកាន់តែស្រណោះរូបនាងជាខ្លាំង ព្រោះកន្លងមក រូបនាងជាមនុស្សចូលចិត្តលើកទឹកចិត្តអ្នកដទៃ និងជាមនុស្សគួរឲ្យស្រឡាញ់រាប់អាន មិនគួរគិតខ្លីយ៉ាងដូច្នេះ​ ៕