ភ្នំពេញ៖ មិនមែនជារឿងប្លែកអ្វីទេព្រោះតារាសម្តែងរូបស្រស់ អៀ ម៉េងលិ ត្រូវបានគេដឹងថាជាតារាស្រី ដែលនិយមលេងស្ទីលតែងខ្លួនបែបសិចស៊ីបញ្ចេញដើមទ្រូងទ្រលុកទ្រលន់ដោយមិនខ្វល់ពីការរិះគន់អ្វីឡើយ ប៉ុន្តែយ៉ាងណាកន្លងមកការលេងខ្លួនរបស់នាងទទួលបានការសរសើរច្រើនជាង តែសម្រាប់លើកនេះនាងហាក់ទទួលបានការរិះគន់ចំៗពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន ។

ស្រាប់តែនៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២២ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន អៀរ ម៉េ​ង​លិ  បាន​វាយបក​ទាំង​កំហឹង​ ​ចំពោះ​អ្នក​រិះគន់​ទៅ​លើ​រូប​សម្រស់​របស់​នាង ជាពិសេស​សុដន់ ដោយកញ្ញាបានឆ្លើយតបយ៉ាងដូច្នេះថា៖ «ផ្ញើ​ទៅ​អ្នក​រិះគន់​មួយ​ចំនួន «​មី​ហ្នឹង​ស្អាត​ដោយសារ​កែ​ទេ​ ទើបបាន​ប៉ុណ្ណឹង​» ចុះ​ពួក​មីង​ឯង​កែ​បាន​ស្អាត​​ប៉ុន​ខ្ញុំ​ឬ​នៅ ហើយ​ខ្ញុំ​កែ​ត្រង់​ណាខ្លះ? ពួក​មីង​ឯង​ស៊ី​ធម្មជាតិ មុខ​ដូច​ជ្រញ់​ហ្នឹង​ទៅ​ស្អាត ។ «​មី​ហ្នឹង​នៅ​ក្រមុំ​ដោះ​យារ​ម្ល៉េះ​» ចុះ​ពួក​មីង​ឯង និង​ពួក​តា​ឯង អត់​ស្គាល់​ទេ​ហី ថាតែ​ដោះ​ធំ​វា​តែងតែ​ធ្លាក់​​ខ្លះ​ហើយ ព្រោះ​ខ្ញុំ​មិន​មាន ​«​ខ្នង​២» ​ដូច​ពួក​មីង​ឯង និង​ប្រពន្ធ​តា​ឯង​ទាំងអស់​គ្នា​ទេ តែ​ត្រូវ​ចាំ ដោះ​​ធំ​ធ្លាក់​នៅ​ស្អាត ! ចុះ​ពួក​មី​យាយ​ដោះ​ស្វិត​ឯង ពេល​ធ្លាក់​ទៅ​ដឹង​ដោះ​ម៉េច​អត់? ចាំ​ចូល​មើល​ក្នុង​ខំ​មិន​ទៅ​ផ្ញើ​ឲ្យ​មើល​ តារាក៏មនុស្សដែលវើយមិនមែននៅស្ងៀមអោយ មកជេដៀលចឹងទេតរខ្លះហើយ»​។

គួរបញ្ជាក់ដែលថា ដោយសារសម្រស់ផូរផង់រួមនឹងការលេងស្ទីលបែបទាក់ទាញផងនោះបានធ្វើឱ្យ អៀ ម៉េងលិ ក្តោបបានការថតស្ប៉តផ្សាយផលិតផលជាច្រើនដោយក្នុងនោះនាងបានអះអាងថាទទួលបានតម្លៃខ្លួនខ្ពស់គួរសម អាចនិយាយថាបានច្រើនជាងការសម្តែងរឿងទៅទៀត ៕