ដំណាំផ្លែទៀបបារាំងនៅស្រុកថ្មបាំងខេត្តកោះកុងកំពុងចាប់ផ្ដើមប្រមូលផលសម្រាប់ផ្គត់ផ្គង់ទីផ្សារ ខណ: ដំណាំនៅស្រុកថ្មបាំងនេះមានរសជាតិផ្អែមឆ្ងាញ់ និងមិនមានប្រើប្រាស់ជីគីមីឡើយ។

លោកជា សុភត្រា កសិករដាំ ផ្លែទៀបបារាំង នៅក្នុងស្រុកថ្ម បាំង ខេត្ដកោះកុង បានលើកឡើងថា”ផ្លែទៀបបារាំងនៅក្នុងស្រុកនេះ កំពុងចាប់ផ្ដើមប្រមូលផល សម្រាប់ផ្គត់ផ្គង់ទីផ្សាក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី- ខេត្តផ្សេងៗផង ដោយឈ្នួញខ្លះបានចុះទៅទិញដល់ចម្ការតែម្តង។”

កិសករម្នាក់នេះ ក៏បានបន្ថែមទៀតថា “ផ្លែទៀបបារាំងស្រុកថ្មបាំងនេះ វាគឺជាប្រភេទដំណាំធម្មជាតិ មិនមានប្រើ ប្រាស់ជីគីមី ហើយវាមានអត្ថប្រយោជន៍ចំពោះសុខភាពរាង កាយមនុស្សតាមរយៈការជួយ ព្យាបាលការបង្ការោគប៉ារ៉ា ស៊ីត ជួយប្រឆាំងនឹងការរលាក ជួយព្យាបាលជំងឺផ្លូវដង្ហើម ជួយធ្វើឱ្យងងុយ គេង និងបំបាត់ស្រ្តេស។”

សម្រាប់ផ្លែ ទៀបបារាំងនេះគឺត្រូវប្រើរយៈ ពេលដាំចន្លោះពី៣ទៅ៤ឆ្នាំ ទើបយើងអាចប្រមូលផលបាន ដោយក្នុងមួយផ្លែមានទម្ងន់ពី២ទៅ៣គីឡូក្រាម។ លោកបានបញ្ជាក់បន្ថែម ពី បចេ្ចកទេសដាំជាដំបូងយើងត្រូវ ជ្រើសរើប្រភេទពូជឱ្យបានត្រឹមត្រួវ បន្ទាប់មក ប្រើថង់ប្លាស្ទិកអង្កត់ផ្ចិត ២០ស.ម សម្រាប់ច្រកបណ្តុះ ល្បាយដី ប្រើដីកណ្តេង ១ភាគ ជីកំប៉ុស្ត ១ភាគ ច្របល់ចូលគ្នាឱ្យសព្វ បណ្តុះគ្រាប់ពី១ទៅ១ ចន្លោះ ៣ទៅ៥ស.ម ជម្រៅ១ស.ម។ Agriculture Program / កសិកម្ម : Soursop/ទៀបបារាំង Ep.02 - YouTube

លោកបានអំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យជួយគាំទ្រផលិតផល ដែលជាស្នាដៃរបស់កសិករខ្មែរយើងដាំ ហើយសូមកុំយល់ច្រលំថាជារបស់នាំចូលព្រោះបច្ចុប្បន្ននេះ កសិករយើងក៏មានការយល់ដឹង ពីរបៀបដាំដុះ ឱ្យត្រូវតាមស្ដង់ដារបច្ចេកទេសដែរ។ សូមបញ្ជាក់ថា លោកជា សុភត្រាបានចាប់យកការធ្វើកសិកម្មដាំផ្លែទៀបបារាំងនេះ អស់រយៈពេលជិត៨ឆ្នាំមកហើយ លើផ្ទៃដី៤ហិកតា ដែលលក់ក្នុងតម្លៃបោះដុំ១ គីឡូក្រាម២០០០រៀល និងលក់រាយ៤០០០រៀល ៕សហគមន៍​កសិកម្ម​ខេត្តកោះកុង​ កំពុង​ប្រមូល​ផល​ផ្លែទៀប​បារាំង​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​  | La Reine Media

ប្រភព: ក្រសួងព័ត៌មាន