ថ្មីៗនេះតេឡេក្រាម (Telegram) បានបញ្ចេញមុខងារងាយស្រួលក្នុងការទំនាក់ទំនង ដោយអនុញ្ញាតអោយអ្នកប្រើប្រាស់អាចកំណត់ពេលឆ្លើយតប ឬឆាតទៅនរណាម្នាក់បាន មិនចាំបាច់ត្រូវរង់ចាំនោះទេ។

ដើម្បីប្រើប្រាស់មុខងារនេះ សូមអ្នកប្រើប្រាស់អនុវត្តន៍តាមវិធីងាយៗទាំងប៉ុន្មានជំហាននេះ:

  • ចូលទៅកាន់តេឡេក្រាម
  • បន្ទាប់មកចូលទៅកាន់ Chat, Channel, ឬ Group ដែលអ្នកចង់ផ្ញើ
  • បង្កើតសារណាមួយដែលចង់ផ្ញើ
  • រួចចុចឱ្យជាប់លើសញ្ញាព្រួញបាញ់ឡើងលើនៅខាងស្តាំក្រោមគេអោយជាប់
  • បន្ទាប់ទៀតចុចលើពាក្យ​ Schedule Message
  • ក្រោយមក Schedule Message នោះវានឹងធ្វើការបង្ហាញកាលបរិច្ឆេតដែលអ្នកចង់ដាក់
  • ន្ទាប់ពីរើសហើយគ្រាន់តែចុចលើពាក្យ Send នៅខាងក្រោមជាការស្រេច ពេលដែលដល់ថ្ងៃកំណត់វានឹងធ្វើការផ្ញើឱ្យដោយស្វ័យប្រវត្តិ៕
  • https://blogger.googleusercontent.com/img/a/AVvXsEjNekMMdal_rdbbYpYodLF_7WX0xcuosZphUazSTFUmyXX5z13n6N8lSC_rfZ7xOuXEozbSnlUzCuwcyeRSlEbN5ld6LlQseqpTqNaVuBjNYEie2g6HJUaoQZLDeSSX6IyC-LsVRB-X_PZNQvsRKGBGvEqu2jy2e5zL8ogB50XNY4TOC2TiNYnaUK8E=s1200