កាលពីយប់មិញ ASUS បានបញ្ចេញម៉ូឌែលទូរស័ព្ទ Gaming Phone ចំនួន២ម៉ូឌែល ដែលកាន់តែផ្តល់ភាពងាយស្រួលដល់អ្នកនិយមប្រើប្រាស់ Android។

សម្រាប់ពីរម៉ូឌែលរបស់ Asus នេះរួមមាន Asus ROG 6 និង ​ROG 6 Pro:

  • Asus ROG 6 មាន២ពណ៌ (ខ្មៅ និងស) ដោយបានពំពាក់ជាមួយឈីប Snapdragon 8+ Gen 1 ជាមួយទំហំ RAM ដល់ទៅ 16GB។ មិនតែប៉ុណ្ណោះទូរស័ព្ទនេះ​ក៏បានបំពាក់អេក្រង់ AMOLED 6.78អិញ ជាមួយនឹង Refresh Rate 165Hz ផងដែរ។ចំណែកទំថ្មវិញ ដល់ទៅ 6000mAh ជាមួយនឹងល្បឿនសាកថ្ម 65W។ រីឯតម្លៃដាក់លក់នៅទីផ្សារអឺរ៉ុប និងអាមេរិកវិញ គឺ១០២៥ដុល្លារ។
  • Asus RO6 Pro មានតែមួយពណ៌នោះទេគឺពណ៌ស។ ដោយបានពំពាក់ជាមួយឈីប Snapdragon 8+ Gen 1 ជាមួយទំហំ RAM ដល់ទៅ 18GB។ មិនតែប៉ុណ្ណោះទូរស័ព្ទនេះ​ក៏បានបំពាក់អេក្រង់ AMOLED 6.78អិញ ជាមួយនឹង Refresh Rate 165Hz ផងដែរ។ចំណែកទំថ្មវិញ ដល់ទៅ 6000mAh ជាមួយនឹងល្បឿនសាកថ្ម 65W។ រីឯតម្លៃដាក់លក់នៅទីផ្សារអឺរ៉ុប និងអាមេរិកវិញ គឺ១៣៣៣ដុល្លារ៕

ប្រភព: The Verge