ប្រទេសថៃ៖ ប្រិយមិត្តបានជ្រាបរួចមកហើយជាមួយនឹង តារាស្រី Anna ដែលនាងគឺជាពិធីករផ្នែកកម្សាន្តដ៏ល្បីមួយរូប លើសពីនេះនាងក៏ជាមិត្តភ័ក្តិស្និទ្ធស្នាល របស់តារាសម្ដែងស្រី Tangmo ផងដែរ ក្នុងនោះកាលពីកន្លងទៅ Anna បានប្រកាសពីការចេញពីរង្វង់សិល្បៈក្នុងប្រទេសថៃ  ដើម្បីទៅសាងក្ដីស្រមៃ ក្នុងប្រទេសសហរដ្ឋអាមេរិក ដើម្បីធ្វើជាតារាម៉ូដែល បង្ហាញពីសម្លៀកបំពាក់ម៉ាកល្បីៗលើពិភពលោក។

ទាក់នឹងការបង្ហាញខ្លួន នៅលើឆាកបង្ហាញម៉ូតពិភពលោកនេះផងដែរ Anna បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងធ្លាប់បានប្រកាសជាផ្លូវការអំពីការចាកចេញពីក្នុងរង្វង់សិល្បៈក្នុងប្រទេសថៃ ហើយខ្លួននឹងទៅរស់នៅក្នុងប្រទេសសហរដ្ឋអាមេរិក ព្រមទាំងបង្ហាញថានាងនឹងបន្តនូវក្ដីស្រមៃដែលខ្លួនមាន គឺការធ្វើជាតារាម៉ូដែលក្នុងប្រទេសសហរដ្ឋអាមេរិក។ ស្រាប់តែក្នុងពេលថ្មីៗនេះអ្នកគាំទ្របានឃើញ Anna បង្ហាញខ្លួននៅលើឆាកអន្តជាតិ នៅទីក្រុងប៉ារីស នៃប្រទេសបារាំង ក្នុងនាមជាអ្នកបង្ហាញម៉ូតសម្លៀកបំពាក់ឱ្យម៉ាកដ៏ល្បីដូចជា Tony Ward Couture លើសពីនេះនាងក៏ជាមនុស្សស្រីជនជាតិថៃដំបូងដែលបានលើងលើឆាកបង្ហាញម៉ូតនូវម៉ាកសម្លៀកបំពាក់មួយនេះ។

យ៉ាងណាមិញបន្ទាប់ពីមហាជនបានឃើញវត្តមានរបស់ Anna បានបង្ហាញខ្លួនជាមួយនឹងក្ដីស្រមៃដែលបានប៉ងទុកជាយូរមកហើយសម្រាប់នាងបែបនេះ ពួកគេពិតជាមានក្ដីរំភើបជំនួស និងជូនពរឱ្យនាងសម្រេចនូវការប៉ងប្រាថ្នាទាំងអស់៕ ប្រភព៖ Kapook