ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមន្ដ្រីរាជការ ចំនួន២រូប ដោយម្នាក់ឲ្យកាន់តំណែងជាអភិបាលស្រុកស្អាង និងម្នាក់កាន់តំណែងជាអភិបាលស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នេះបើតាមអនុក្រឹត្យតែងតាំងមន្ដ្រីរាជការ ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

មន្ដ្រីរាជការ២រូប ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងនោះរួមមាន៖

*ទី១៖ លោក ឡូវ សុខសាន ឲ្យកាន់តំណែងជាអភិបាលស្រុកកៀនស្វាយ
*ទី២៖ លោក ជឺ គីមហៃ ឲ្យកាន់តំណែងជាអភិបាលស្រុកស្អាង។

សូមជម្រាបថា បច្ចុប្បន្នលោក ជឺ គីមហៃ ជាអភិបាលរងស្រុកស្អាង ខណៈលោក ឡូវ សុខសាន ជាអភិបាលរងស្រុកកៀនស្វាយ៕

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖