អាហារដែលមានជាតិប្រៃ គឺពិតជាមានផលប៉ះពាល់ជាច្រើនចំពោះសុខភាព ជាពិសេសចំពោះស្រ្ដីមានផ្ទៃពោះ ។ មានមនុស្សជាច្រើនដែលគិតថា ការទទួលទានអាហារប្រៃច្រើនអាចឲ្យពួកគេកើតជំងឺក្រលៀនតែម្យ៉ាងនោះគឺប្រាកដជាខុស ។ ព្រោះថាការទទួលទានរសជាតិប្រៃច្រើន មិនមែនបង្កឲ្យអ្នកកើតមានជំងឺក្រលៀនតែមួយមុខនោះទេ តែវាក៏អាចបង្កឲ្យមានការប្រឈមជាមួយនឹងជំងឺគ្រោះថ្នាក់ជាច្រើនដោយអចេតនាផងដែរ ។
ខាងក្រោមនេះគឺជាផលគ្រោះថ្នាក់មួយចំនួនដែលអ្នកអាចទទួលបានពីការទទួលទានអាហារប្រៃខ្លាំងដោយអចេតនា ៖

– បង្កឲ្យមានការកកស្ទះអំបិល និងទឹកនៅក្នុងសរីរាង្គ
ប្រសិនបើអ្នកសង្កេតដោយប្រុងប្រយ័ត្ន នោះអ្នកនឹងឃើញថានៅពេលដែលទទួលទានអាហារប្រៃខ្លាំងរួចយើងនឹងចាប់ផ្តើមស្រេកទឹក ហើយធ្វើឱ្យយើងផឹកទឹកកាន់តែច្រើន។ ដែលជាមូលហេតុធ្វើឲ្យទឹកដែលមាននៅក្នុងកោសិកាចូលទៅក្នុងប្លាស្មា ព្រមទាំងធ្វើឲ្យទឹកក្នុងសរសៃឈាមកើនឡើង ដែលជាហេតុបណ្តាលឱ្យកកស្ទះអំបិល និងទឹកនៅក្នុងសរីរាង្គផ្សេងៗ រហូតបង្កគ្រោះថ្នាក់ដល់បេះដូង ធ្វើឲ្យកកស្ទះក្នុងសរសៃឈាម និងបណ្ដាលឲ្យហើមសួតផងដែរ ។

– គាំងបេះដូង
ប្រសិនបើរាងកាយមិនអាចកម្ចាត់អំបិល និងទឹកដែលលើសនៅក្នុងខ្លួនបានទេនោះ។ វានឹងធ្វើឲ្យការរក្សាអំបិល និងទឹកកើតឡើងនៅក្នុងសរីរាង្គដូចជា បេះដូង និងសួត ដែលបណ្តាលឱ្យហើមររាងកាយ អស់កម្លាំង តឹងទ្រូង និងអសមត្ថភាពក្នុងការទទួលទានដំណេក ។ ចំពោះអ្នកជំងឺដែលមានជំងឺបេះដូង ការរក្សាជាតិទឹកក្នុងរាងកាយច្រើនក៏អាចនាំឱ្យមានការគាំងបេះដូងកាន់តែ។

– សម្ពាធឈាមឡើងខ្ពស់
មានកត្តាជាច្រើនដែលត្រូវបានគេជឿថាជាមូលហេតុបង្កនៃជំងឺលើសឈាម រួមទាំងកត្តាតំណពូជ ភាពធាត់ កម្រិតជាតិខ្លាញ់ ភាពតានតឹងផ្លូវចិត្ត ក៏ដូចជាអាកប្បកិរិយា និងរបៀបរស់នៅមិនល្អដូចជាការទទួលទានអាហារប្រៃផងដែរ ។ ក្នុងស្ថានភាពធម្មតា រាងកាយនឹងមានការកែតម្រូវសម្ពាធឈាមឱ្យនៅកម្រិតធម្មតា និងថេរ ។ ប៉ុន្តែប្រសិនបើរាងកាយស្ថិតក្នុងស្ថានភាពមិនប្រក្រតីនៅពេលដែលដំណើរការនៃការកែសម្រួលសម្ពាធឈាម នោះវាអាចនឹងមិនដំណើរការបានត្រឹមត្រូវ ជាហេតុបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់។

– ប៉ះពាល់ទៅដល់តម្រង់នោម
បញ្ហានេះត្រូវបានបណ្ដាលមកពីការកកស្ទះនៃទឹក និងសម្ពាធឈាមឡើងខ្ពស់ ដែលជាហេតុធ្វើឱ្យតម្រងនោមធ្វើការកាន់តែខ្លាំង ដើម្បីបង្កើនការច្រោះជាតិសូដ្យូម និងទឹកដែរលើសក្នុងខ្លួន។ ដោយជាលទ្ធផលធ្វើឲ្យសម្ពាធតម្រងនោមកើនឡើង និងការលេចធ្លាយប្រូតេអ៊ីនកាន់តែច្រើននៅក្នុងទឹកនោម ក៏ដូចជាជំរុញឱ្យរាងកាយបង្កើតសារធាតុមួយចំនួនផងដែរ ទើបជាមូលហេតុធ្វើឱ្យតម្រងនោមកាន់តែយ៉ាប់យ៉ឺន ។

– ប៉ះពាល់ដល់សរីរាង្គផ្សេងទៀតទូទាំងរាងកាយ

សារធាតុសូដ្យូមដែលផ្ទុកនៅក្នុងរាងកាយច្រើន អាចបណ្តាលឱ្យមានការកើនឡើងកម្រិតសម្ពាធឈាម ជាពិសេសចំពោះមនុស្សចាស់ អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ មនុស្សធាត់ និងអ្នកជំងឺទឹកនោមផ្អែម ។ ការកើនឡើងសម្ពាធឈាមខ្ពស់ បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានលើសរសៃឈាមក្នុងសរីរាង្គដូចជាបេះដូង និងខួរក្បាល ព្រមទាំងបណ្តាលឱ្យកើតជំងឺសរសៃឈាមបេះដូង និងពិការផងដែ៕9 Foods That Perfectly Combine Sweet and Salty So You Don't Have to ChooseSalt reduction - PAHO/WHO | Pan American Health Organization