ប្រទេសថៃ៖ នាថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២២ លោក វេជ្ជបណ្ឌិត លោក Teerawat Hemajuta បានបង្ហាញ និងធ្វើការពន្យល់អំពីជំងឺឆ្លងដែលពិភពលោកកំពុងតែព្រួយបារម្ភខ្លាំង មិនថាជាជំងឺកូវីដ-១៩ ឬជាជំងឺផ្ដាសាយបក្សី  ជំងឺអុតស្វា ក៏ដូចជាជំងឺផ្សេងៗជាច្រើនទៀត ដែលកំពុងតែឆ្លងរាលដាលនោះទេ លោកបានប្រាប់ពីប្រភពដើមដែលអាចឆ្លងពីសត្វមកមនុស្សបានយ៉ាងងាយស្រួល បើគ្មានការប្រុងប្រយ័ត្ន និងទប់ស្កាត់។

ទាក់ទង និងបញ្ហាខាងលើនេះតាមការសិក្សា ការឆ្លងនូវ ជំងឺកូវីដ-១៩ ឬជាជំងឺផ្ដាសាយបក្សីកន្លងមកនេះ បានធ្វើឱ្យសេដ្ឋកិច្ច ក្នុងពិភពលោកបានធ្លាក់ចុះជាខ្លាំង នេះក៏ព្រោះតែ ជំងឺដែលបានឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរ ដោយមិនដឹងពីប្រភពនៃជំងឺច្បាស់លាស់ ដែលភាគច្រើនបានឆ្លងទៅលើសត្វក្នុងសហគមន៍ រួចបានឆ្លងមកមនុស្សបន្ត។

ទន្ទឹមនឹងនោះលោក វេជ្ជបណ្ឌិត Teerawat Hemajuta នាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាល នៃជំងឺអាសន្ន សមាគមកាកបាទក្រហមប្រទេសថៃ មហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ចំពោះមេរោគពីសត្វដែលអាចចម្លងមកមនុស្សបានមកពី “មនុស្សបំផ្លាញប្រព័ន្ធអេកូធម្មជាតិ”ដោយលោកបានរៀបរាប់ថា ជាទូទៅក្រុមមនុស្សតែងតែរុករានព្រៃ ដែលសត្វព្រៃមានជំងឺរស់នៅជាច្រើន ដើម្បីយកដីព្រៃធ្វើចំការ និងចិញ្ចឹមសត្វក្នុងសហគមន៍ មានដូចជា ជ្រូក មាន់ ទា គោ ក្របី ចៀមជាដើម.ល.។ ក្នុងនោះមេរោគនៃជំងឺផ្សេងៗដែលមាននៅក្នុងសត្វព្រៃទាំងអស់នោះ មានឱកាសឆ្លងទៅកាន់សត្វដែលបានចិញ្ចឹម រួចវាវិវដ្ដទៅជាជំងឺឆ្លងដ៏កាចសាហាវ និងអ្នកវិទ្យាសាស្ត្រមិនអាចទប់ស្កាត់​បានទាន់ពេលវេលា។

លើសពីនេះអ្នកខ្លះបរបាញ់សត្វព្រៃដើម្បីហូប ដែលនេះធ្វើឱ្យវាងាយប្រឈមនឹងហានិភ័យនៃការជួបប្រទះ ជាមួយសត្វដែលមានជំងឺ  ជាពិសេស មេរោគប្រភេទ RNA ឬក្រុមនៃមេរោគឆ្លងដែលមានទំនោរងាយនឹងសាយភាយនៅក្នុងធម្មជាតិនៃសារពាង្គកាយដែលមានជីវិត ជាធម្មតា “មេរោគបង្ករោគទាំងអស់នោះសាយភាយក្នុងពោះវៀន ហើយជារឿយៗវាបំផ្លាញប្រព័ន្ធការពាររាងកាយ និងផ្លាស់ទីទៅផ្នែកផ្សេងៗនៃរាងកាយ ដូចជាសួត បំពង់ខ្យល់ ជាដើម។

ដែលបញ្ហាទាំងអស់នេះហើយបានធ្វើឱ្យមានការឆ្លងនូវជំងឺ មកសត្វស្រុក និងបានបន្តឆ្លងរាលដាលមកកាន់មនុស្សបន្ថែមទៀត រហូតធ្វើឱ្យអ្នកវិទ្យាសាស្ត្រស្ទើរមិនអាចទប់ស្កាតទាន់ពេល។

យ៉ាងណាមិញក៏មានសំណួរមួយបានចោទសួរថា  “តើសត្វព្រៃទាំងអស់នោះបានឆ្លងមេរោគមកពីណា?” សំនួរនេះធ្វើឱ្យអ្នកវិទ្យាសាស្ត្រពិបាកឆ្លើយ ប៉ុន្តែយោងទៅតាមគោលការណ៍ស្រាវជ្រាវសកម្មបានបង្ហើបថា “មេរោគមានទំនោរ ទៅតាំងទីលំនៅក្នុងខ្លួនសត្វព្រៃដើម្បីភ្ញាស់ និង បានការវិវត្តន៍ខ្លួន នៅក្នុងខ្លួនសត្វព្រៃ ហើយការវិវត្តន៍ដំណើរការមួយនេះគឺវាល្អសម្រាប់មេរោគទាំងអស់នោះ ក្នុងនោះមានសត្វមួយចំនួនដែលមេរោគតាំងទីលំនៅក្នុងខ្លួន ដូចជា មូស ប្រចៀវ សត្វស្វា ជាដើម៕ ប្រភព Thairath