កាលពីពេលថ្មីៗនេះ កំពូលអ្នកប្រដាល់វាយមិនដែលស្គាល់ពាក្យថាចាញ់ Floyd Mayweather បានធ្វើការស្នើសុំទៅកំពូលអ្នកវាយក្បាច់គុនចម្រុះ MMA កីឡាករ Conor Mcgregor ឡើងសង្វៀនជាលើកទី២ និងថែមលុយអោយ Conor រហូតដល់ទៅ១៦០លានដុល្លារទៀតផត។Floyd Mayweather vs Conor McGregor: UFC the Real Winner | Fortune

បុរសវ័យ៤៥ឆ្នាំនេះ បានកំពុងហ្វឹកហាត់យ៉ាងយកទុកដាក់ ស្របពេលដែល Conor ត្រៀមឡើងសង្វៀនសារជាថ្មីក្រោយពីបាក់ជើងកាលពី ខែមិថុនា ឆ្នាំ ២០២១កន្លងទៅ។

ជុំវិញរឿងនេះ អ្នកវិភាគកីឡាករធំៗរបសពិភពលោកបានលើកឡើងថា”  Floyd Mayweather ធ្វើដូច្នេះ ព្រោះគេគិតថា នេះជាវិធីដ៏ល្អនិងងាយស្រួលបំផុតសម្រាប់ការរកលុយ។ ជាក់ស្តែងគេអោយ Conor រហូតដល់១៦០លានដុល្លារ អោយតែហ៊ានវាយជាមួយគេ ក៏ប៉ុន្តែនៅក្នុងការប្រកួតនេះ Floyd អាចនឹងរកបានចំណូលមិនក្រោម៣០០លានដុល្លារនោះទេ ពីការលក់សំបុត្រ និងតម្លៃខ្លួនរបស់គេជាដើម”។

គួរបញ្ជាក់ផងដែរថា ប្រសិនបើ Conor យល់ព្រមវាយពិតមែននោះ ការប្រកួតនេះនឹងប្រព្រឹត្តិឡើងនៅខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ៕McGregor vs Mayweather: Floyd How our judges scored the fight, round by  round

ប្រភព: The Sun