រដ្ឋធានីណៃពិដោរ៖ ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា ផ្ដួលរំលំរដ្ឋាភិបាលស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ អំពើឃោរឃៅ និង ការរំលោភបំពានសិទ្ធិមនុស្ស កាន់តែកើនឡើង ទើបប្រមុខការទូតរបស់ចិន បានជំរុញឲ្យមេដឹកនាំយោធា នៃប្រទេសអាស៊ានមួយនេះ ចរចាជាមួយនឹងក្រុមប្រឆាំង ដើម្បីដោះស្រាយ បញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេស។

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ថា លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្ដីក្រសួងការបរទេសចិន បានអំពាវនាវដល់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឲ្យចរចាជាមួយក្រុមប្រឆាំងរបស់ពួកគេ។ ការអំពាវនាវរបស់ប្រមុខការទូតចិន បានកើតឡើង ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីអំពើហិង្សា និង ការធ្វើឱ្យសិទ្ធិមនុស្ស ធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនទៅ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ានមួយនេះ។Chinese Foreign Minister Wang Yi arrives at Nyaung Oo Airport in Bagan, Myanmar.

ប្រមុខការទូតចិន បានទៅដល់ប្រទេសមីយ៉ាន់ម៉ា សម្រាប់ដំណើរទស្សនកិច្ច ជាលើកដំបូងរបស់គាត់ ចាប់តាំងពីរបបយោធា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោងសាន ស៊ូជី (Aung San Su Kyi កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ក្លាយជាប្រវត្តិដ៏ខ្ពស់បំផុតរបស់តំណាងចិន ចាប់តាំងពីមេដឹកនាំ លោក ស៊ី ជិនពីង (Xi Jinping) បានជួបពិភាក្សាគ្នាជាមួយប្រមុខរបបយោធា លោក មីន អ៊ោងហ្លាង (Min Aung Hlaing) កាលពីអំឡុងឆ្នាំ២០២០។ គម្រោងដែលគាំទ្រ ដោយចិន រួមមាន ទំនប់ដ៏ចម្រូងចម្រាស និង ច្រករបៀងសេដ្ឋកិច្ច។

លោក វ៉ាង យី រដ្ឋមន្រ្ដីក្រសួងការបរទេសចិន បានបញ្ជាក់ នៅក្នុងសុន្ទរកថា ចេញផ្សាយដោយក្រសួងរបស់គាត់ថា «យើងសូមលើកទឹកចិត្តដល់គ្រប់ភាគី នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យចូលរួមនៅក្នុងការសន្ទនានយោបាយ នៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ និង ច្បាប់ ហើយចាប់ផ្តើមដំណើរការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យឡើងវិញ»។ ប្រមុខការទូតចិន ក៏បានសន្យាគាំទ្រ ហើយមានក្ដីសង្ឃឹម សម្រាប់ «ស្ថិរភាពនយោបាយ និង សង្គម នៅក្នុងប្រទេសមីយ៉ាន់ម៉ា»។Cambodia's PM Hun Sen Acknowledges Myanmar Junta Chief Min Aung Hlaing as Head of State — Radio Free Asia

ប្រមុខការទូតចិន បានសង្កត់ធ្ងន់ថា «ក្រុងប៉េកាំង យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួន។ យើងនឹងរួមគ្នាគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ា នៅក្នុងការស្តារសេដ្ឋកិច្ច កែលម្អជីវភាពរស់នៅ ធានាដល់សិទ្ធិ និង ផលប្រយោជន៍របស់ប្រជាជន នៅក្នុងកម្រិតមូលដ្ឋាន»៕