រដ្ឋធានីកូឡុំបូ៖ ដោយសារតែវណ្ឌកនឹងបំណុលបរទេស ជាង៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក បានរុញច្រានឲ្យប្រទេសស្រីលង្កា ធ្លាក់ចូលទៅក្នុងវិបត្ដិកាន់តែធ្ងន់ឡើយ ដោយខ្វះទាំងស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ ហើយសូម្បីតែទឹកដោះគោ សម្រាប់ទារក ក៏ពិបាកនឹងរកទិញដែរ។

សារព័ត៌មាន BBC បានផ្សាយ កាលពីព្រឹក ថ្ងៃទី៥ ខែកក្កដា ថា ក្រុមគ្រួសាររាប់សិបនាក់ រួមទាំងម្តាយដែលមានកូនផង បានឈរតម្រង់ជួរ ជាមួយនឹងចាន ដើម្បីទទួលបានអាហារ ដែលទំនងជាមានអាហារតែម្ដងគត់ សម្រាប់ពួកគេ នៅក្នុង១ថ្ងៃ។

អ្នកស្រី ចាន់ឌ្រីកា ម៉ាណែល (Chandrika Manel) ជាម្ដាយរបស់ក្មេង៤នាក់ បានអះអាងងថា «យើងមកទីនេះ ដោយសារយើងស្រេកឃ្លានខ្លាំង»។ អ្នកស្រីបានច្របាច់បាយនឹងដៃ លាយជាមួយនឹងសណ្ដែកសៀង និង បន្លែស្ពីណាត មុននឹងឲ្យអាហារដល់កូនរបស់គាត់ ដោយថែមទាំងបានបន្យល់ថា សូម្បីតែទៅរកទិញនំបុ័ង ក៏ពិបាកផងដែរ។Explained: How Sri Lanka fell into its worst economic crisis & what's next  - Times of India

អ្នកស្រី បានបញ្ជាក់ថា «មានពេលជាច្រើន ខ្ញុំឲ្យទឹកដោះ និង បាយដល់ពួកគេញ៉ាំ ប៉ុន្ដែយើងមានបន្លែ សម្រាប់ចម្អិត ធ្វើជាអាហារនោះឡើយ ព្រោះវាថ្លៃខ្លាំងពេក»។

ការធ្លាក់ចុះទុនបម្រុងបរទេស និង អតិផរណាដែលកើនឡើងយ៉ាងខ្លាំង បានបំផ្លាញដល់សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ។ ដោយឡែក លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា ( Gotabaya Rajapaksa) ប្រធានាធិបតីស្រីលង្កា បានស្ដីបន្ទោសទៅលើវិបត្ដិកាន់តែធ្ងន់ធ្ងរឡើងនេះ បង្កឡើងដោយសារជំងឺរាតត្បាត និង ការធ្លាក់ចុះ នៃវិស័យទេសចរណ៍។

ដោយឡែក ចៅហ្វាយក្រុងកូឡុំបូ បានបញ្ជាក់ កាលពីពេលថ្មីៗនេះ ថា រដ្ឋធានីនេះ នៅមានស្បៀងអាហារគ្រប់គ្រាន់ រហូតដល់ខែកញ្ញា។ ប៉ុន្ដែជាមួយនឹងកង្វះខាតប្រេងឥន្ធនៈ ហ្គាសសម្រាប់ចម្អិនអាហារ និង ការដាក់ភ្លើងប្រចាំថ្ងៃនោះ គ្រួសារជាច្រើន មិនអាចធ្វើដំណើរទៅទិញអាហារស្រស់ៗ ឬរៀបចំអាហារក្ដៅៗហូបបានឡើយ។

លោក គ្រីស្ទៀន ស្ខូក (Christian Skoog) តំណាងអង្គការយូនីសេហ្វ (Unicef) ប្រចាំនៅប្រទេសស្រីលង្កា បានបញ្ជាក់ថា «គ្រួសារជាច្រើន មិនអាចទិញអ្វីដែលពួកគេធ្លាប់ទិញ។ ពួកគេកាន់បន្ថយអាហារ កាត់បន្ថយនូវអាហារមានជីវជាតិ។ ដូច្នេះយើងប្រាកដជាឈានដល់ស្ថានភាពកង្វះអាហារូបត្ថម្ភ ដែលជាកង្វល់ដ៏ធំបំផុត»៕2019–present Sri Lankan economic crisis - Wikipedia