ផ្លែឪឡឹក ត្រូវបានគេដឹងថា គឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយជាតិទឹក ដូច្នេះវាត្រូវបានគេទទួលទានជាញឹកញាប់ដើម្បីផ្តល់ជាតិទឹក និងធ្វើឱ្យត្រជាក់ទៅកាន់រាងកាយ។ ជាមួយគ្នានេះក្នុងផ្លែឪឡឹក៏ត្រូវបានគេដឹងថាមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនប្រភេទ ហើយមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែទទួលទានផ្លែឪឡឹកក្នុងបរិមាណត្រឹមត្រូវ ព្រោះបើទទួលទានវាច្រើនពេក នោះអាចនឹងមានផលអវិជ្ជមានដល់សុខភាព ព្រមទាំងបង្កើនហានិភ័យនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIqKbusPK-a3fxvQx2FGpKKqwN43bwQWYKfjYr25wZPZIV6c-HUoHzGLmsqhkg6376Nb9qsIXhZRz_W-eb1gPNkhIPKKl2Z26ApQ9mI7WdZtPy2OUcEHWCqlMPoLNvnqgF74pZeBaW_mpF-cW_44v-t6bB4R8WO9eaJAx1ImCQhJHfPqGayrh58OrSQA/s630/2.jpg

បើយោងតាមការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តដែលគាំទ្រលក្ខណៈសម្បត្តិព្យាបាល ការពារ និងការលើកកម្ពស់សុខភាពបានបង្ហាញថា ផ្លែឪឡឹកមានគុណសម្បត្តិដូចខាងក្រោម៖
– កាត់បន្ថយហានិភ័យនៃការខ្វះជាតិទឹកចំពោះរាងកាយ ដែលមានរហូតប្រហែល 90%
– គ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួននៃការដឹកជញ្ជូនសារធាតុចិញ្ចឹមទៅកាន់សរីរាង្គផ្សេងៗ
– ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក
– ជួយធ្វើឱ្យមានតុល្យភាពរ៉ាឌីកាល់សេរីក្នុងរាងកាយ
– ជួយបន្ថយការឈឺចាប់សាច់ដុំ និងបង្កើនប្រសិទ្ធភាពនៃការធ្វើលំហាត់ប្រាណ
– ជួយជំរុញការផលិតកូឡាជែន
– បង្កើតកោសិកាស្បែករស់ឡើងវិញ
– ធ្វើឲ្យស្បែក និងសក់មានសុខភាពល្អ
– ជួយការពារស្បែកពីកាំរស្មីយូវី
– ជួយឱ្យរបួសស្បែកឆាប់ជាសះស្បើយ
– កាត់បន្ថយស្នាមសង្វារ
– ជួយកាត់បន្ថយភាពចាស់មុនអាយុ
– អាចជួយក្នុងការគ្រប់គ្រងទម្ងន់
– ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងចំពោះមនុស្សពេញវ័យ
– កាត់បន្ថយកម្រិតតុល្យភាពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងខ្លាញ់ក្នុងឈាម
– និង ជួយការពារការរលាកសន្លាក់ ។ល៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxS5bYkTkIzP116NOBPBoq4Av6i5ROUBS8x0eow47GM779IkA2f9M3ItR5NJWnDdhqdXQGYHMKtZIpRfR7rFKbFDss4xRek4V924oiEQUVYHiql53KYqD1BM2izVL21YJEVJlaG6i4SZeh10S5vTICw2dBzOkBcKlqbFrT8gOA_lt1FdooMdKwDCJArA/s259/1.jpg