ប្រទេសថៃ៖ មានរឿងដ៏គួរភ្ញាក់ផ្អើលមួយបានកើតឡើង ប​ន្ទាប់ពីនារីម្នាក់បានប៉ងលោតទឹកសម្លាប់ខ្លួនក្រោយពីបានផ្ញើរប្រាក់រាប់ពាន់ដុល្លារ ឱ្យបុរសម្នាក់ដែលបានតាំងរូបប្រូហ្វាល់ជាតារាសម្លែង Lee Min-ho ដ៏ល្បីឈ្មោះនៅកូរ៉េខាងត្បូង។

ទាក់ទងនឹងរឿងរ៉ាវដ៏គួរឱ្យហួសចិត្តខាងលើ ត្រូវបានគេដឹងថានារីដែលមានបំណងចង់លោតទឹកសម្លាប់ខ្លួនមានឈ្មោះថា ផនភីម៉ុន កេសស៊ុក មានអាយុ ២៨ឆ្នាំ មានស្វាមីឈ្មោះ ណាំ ខ្លៃនឿន អាយុ ៥៣ ឆ្នាំ ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង នៅក្នុងខេត្ត ស៊ីងបុរី នៃប្រទេសថៃ។ ក្នុងនោះលោក ណាំ ខ្លៃនឿន បានលាតត្រដាងរឿងរ៉ាវការពិតរបស់ប្រពន្ធ ផនភីម៉ុន កេសស៊ុកថា នាងបានលួចលាក់ទាក់ទងជាមួយនឹងបុរសម្នាក់ ដែលបានប្រើប្រាស់រូបភាព “Lee Min-ho” ដែលជាតារាម៉ូដែល និងជាតារាសម្ដែងដ៏ល្បីឈ្មោះនៅកូរ៉េខាងត្បូង។ អ្នកទាំងពីរបានលួចលាក់ស្រឡាញ់គ្នាអស់រយៈពេល១ខែមកហើយ នៅក្នុងទំនាក់ទំនងអ្នកពួកគេ ផនភីម៉ុន កេសស៊ុក ត្រូវជាប្រពន្ធរបស់លោកបានរៀបរាប់ថា ខ្លួននឹងជនឆបោកម្នាក់នោះ លេងសារជាមួយគ្នាជាភាសាថៃ និងធ្លាប់ខលវីដេអូរកគ្នាម្ដង ទៅ២ដងដែរ ប៉ុន្តែមើលមុខមិនសូវច្បាស់នោះទេ ស្រាប់តែក្នុងពេលថ្មីៗនេះរូបគេដែលបានអះអាងថានៅ ប្រទេសកូរ៉េ ហើយចិត្តចង់មកជួបនាងក្នុងប្រទេសថៃ ប៉ុន្តែពេលមកដល់ចំណត់យន្តហោះស្រាប់តែគេឆាតមកខ្ចីប្រាក់១ពាន់ដុល្លារជាងដើម្បីបង់ថ្លៃធ្វើដំណើរ។ តែនៅពេលដែលខ្លួនផ្ញើរទៅឱ្យហើយស្រាប់តែ ក្រោយមកបាត់លេងឃើញគេឆ្លើយតបមកវិញ ទើបដឹងថាខ្លួនចាញ់បោកគេ ដោយសារតែភាពឆោតល្ងង់នាងទូចចិត្តជាខ្លាំង ហើយសម្រេចចិត្តទៅលោតទឹកអណ្ដូងជម្រៅប្រហែស១០ម៉ែត្រ ប៉ុន្តែត្រូវបានអ្នកជិតខាង និងស្វាមីឃើញក៏បានជួយសង្គ្រោះទាន់ពេលវេលា ព្រមទាំងធ្វើការសាកសួរ ទើបដឹងរឿងរ៉ាវនេះច្បាស់។

យ៉ាងណាមិញលោក ណាំ ខ្លៃនឿន ដែលជាស្វាមី ក៏បានបញ្ជាក់ថាលោកពិតជាអាណិតប្រពន្ធដែលនាងពេលនេះកំពុងតែមានជំងឺផ្លូវចិត្តជាខ្លាំង ជាមួយនឹងកំហុសដែលខ្លួនគេបានធ្វើកន្លងមក៕ ប្រភព៖ nationtv